ទីស្តីការក្រសួងមហាផ្ទៃ៖
ថ្ងៃចន្ទ ១១កើត ខែមិគសិរ
ឆ្នាំម្បាញ់ ស.ព.
២៥៦៩
ត្រូវនឹងថ្ងៃទី១ ខែធ្នូ
ឆ្នាំ២០២៥ ឯកឧត្តម ចាន់សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
និងជាប្រធានលេខាធិការដ្ឋាន
គ.ជ.អ.ប.
អញ្ជើញជាធិបតីបើកកិច្ចប្រជុំលើកចុងក្រោយគណៈកម្មការគ្រប់គ្រងកម្មវិធី
(PSC)
“ធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា
(ISD
I)” ដោយការមានការអញ្ជើញចូលរួមពីលោក
Christof
Weigelmeier
ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍនៃស្ថានទូតអាល្លឺម៉ង់
Tmomas
Lamar
ភារធារីស្ថានទូតលុចហ្សំបួរប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
និងជាប្រធានការិយាល័យសហប្រតិបត្តិការអភិវឌ្ឍន៍ប្រចាំប្រទេសឡាវ
មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា
និងតំណាងក្រសួងមុខងារសាធារណ
ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ
ក្រសួងធនធានទឹក និងឧតុនិយម
ក្រសួងសុខាភិបាល ឯកឧត្តម
លោកជំទាវ អភិបាលរងខេត្តនៃគម្រោង
លោក លោកស្រី ជាអនុប្រធាន
លោកស្រី ជាអនុប្រធាន និងសមាជិក
សមាជិកា ក្រុមការងារបច្ចេកទេសអន្តរក្រសួង
និងក្រុមការងារលេខាធិការដ្ឋាន
សរុបអ្នកចូលរួម២៨រូប
(ស្រ្តី៧រូប)។
កិច្ចប្រជុំមានគោលបំណង៖
-
រៀបចំបិទកម្មវិធី
ISD
I
-
ដើម្បីអបអរសាទលើសមិទ្ធផលរបស់កម្មវិធី
ISD
I
-
ដើម្បីពិនិត្យមើលទិដ្ឋភាពទូទៅនៃកម្មវិធី
(ISD
II) និងជំហានបន្ទាប់៕