សិក្ខាសាលាផ្សព្វផ្សាយចាប់ផ្តើមអនុវត្តគម្រោងសាកល្បងលើសេវាបន្សាំការប្រែប្រួលអាកាសធាតុតាមរយៈការងារគណនេយ្យភាពសង្គម

១៦ តុលា ២០២៥

,  

76

Banner
ខេត្តបាត់ដំបង ៖ ថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននិងជាប្រធានសម្របសម្រួលគម្រោងគណនេយ្យ ភាពសង្គមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.ឯកឧត្តម មូល ធន អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និងលោក Olivier Dumont នាយកគម្រោងនើតឆ័រ បានអញ្ជើញចូលរួម និងមានមតិស្វាគមន៍ បើកសិក្ខាសាលាផ្សព្វផ្សាយ ចាប់ផ្តើមអនុវត្តគម្រោងសាកល្បងលើសេវាបន្សាំការប្រែប្រួលអាកាសធាតុតាមរយៈការងារគណនេយ្យភាពសង្គម។ 

សិក្ខាសាលានេះមាន សមាសភាពចូលរួមមកពីក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ដបាត់ដំបង តំណាងមន្ទីរបរិស្ថានខេត្តបាត់ដំបង តំណាងគណៈអភិបាលស្រុករុក្ខគិរី ស្រុកគាស់ក្រឡ ស្រុកបវេល តំណាង ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុករុក្ខគិរី ស្រុកគាស់ក្រឡ និងស្រុកបវេល មន្រ្ដីបង្គោលទទួលបន្ទុកការងារគណនេយ្យភាព សង្គមថ្នាក់ខេត្ដ ស្រុក លោកមេឃុំ  អ្នកសម្របសម្រួលការងារគណនេយ្យភាពសង្គម មកពីចំនួន០៩ មាន៖ ឃុំបាសាក់ ឃុំមុខរាហ៍ ឃុំស្ដុកប្រវឹក ឃុំធិបតី ឃុំឆ្នាល់មាន់ ឃុំព្រះផុស ឃុំព្រៃជីក ឃុំព្រៃត្រឡាច ឃុំព្រៃខ្ពស់ និង ឃុំ ក្តុលតាហែន តំណាងអង្គការទស្សនៈពិភពលោក អង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ អង្គការស្ដារ កម្ពុជា គម្រោងនើតឆ័រ និងមូលនិធិ HEKS ប្រចាំប្រទេសកម្ពុជា សរុបចំនួន៥០រូបស្រី១៥រូប ។

សិក្ខាសាលានេះរៀបចំឡើង មានគោលបំណង ដើម្បីផ្សព្វផ្សាយ និងបង្ហាញពីសកម្មភាពគម្រោង “ការសាកល្បងអនុវត្តគណនេយ្យភាពសង្គម លើសេវាបន្សាំការប្រែប្រួលអាកាសធាតុ” ជូនដល់អាជ្ញាធរខេត្ដ ស្រុក ឃុំ មន្ទីរពាក់ព័ន្ធ និងអ្នកទទួលផលដែលគ្រោងនឹងអនុវត្តនៅគោលដៅស្រុករុក្ខគិរី ស្រុកគាស់ក្រឡ ស្រុកបវេល នៃខេត្ដបាត់ដំបង ក៏ដូចជា ដើម្បីស្នើសុំ កិច្ចសហការ និងការគាំទ្រពីរដ្ឋបាលខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងស្រុកគោលដៅទាំងបីសម្រាប់ ការអនុវត្តរួមគ្នានិងសម្រេចគោលដៅរួមលើដំណើរការគ្រប់គ្រងគ្រោះមហន្តរាយដែលបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ ក្នុងការឆ្លើយតប នឹងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសស្ត្រី និងក្រុមងាយរងគ្រោះ ។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP