កិច្ចប្រជុំពិគ្រោះយោបល់ប្រមូលធាតុចូលសម្រាប់ការរៀបចំផែនការអនុវត្ត៥ឆ្នាំ ដំណាក់កាលទី២

១៤ តុលា ២០២៥

,  

819

Banner
ខេត្តសៀមរាប៖ នៅថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លេខាធិការដ្ឋាន គ.ជ.អ.ប. បាន​រៀបចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ និង​អ្នកពាក់​ព័ន្ធនានា ​ ដើម្បី​ប្រមូល​ធាតុ​ចូល​សម្រាប់​ការ​តាក់តែង​ឯកសារ​ផែនការ​អនុវត្ត​រយៈពេល​៥ឆ្នាំ​ ដំណាក់​កាលទី២​(២០២៦-២០៣០)​ ក្រោម​អធិបតី​ភាព​ឯកឧត្តម នី គឹមសាន អនុរដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​អនុ​ប្រធាន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប. តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ចាន់ សុធា រដ្ឋ​លេខាធិការ​ ក្រសួង​មហាផ្ទៃ ​ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន ​ គ.ជ.អ.ប.​ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ មន្រ្តី​ពាក់ព័ន្ធ​ នៃ​លេខាធិការ​ដ្ឋាន ​ គ.ជ.អ.ប. ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ប្រធាន គ.ក.ស.ក លោក លោកស្រីប្រធានមន្ទីរជំនាញ លោក លោកស្រី ប្រធានក្រុមប្រឹក្សាអភិបាល នៃគណៈអភិបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ សរុបចំនួន ១១៥រូប ស្រី៣២រូប។

ដោយមានការគាំទ្រពីគម្រោងធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋ(ISD/GIZ) និង​អង្គការ​ទស្សនៈ​ពិភព​លោក​អន្តរជាតិ​(World Vision)​ សិក្ខា​សាលា​ពិគ្រោះ​យោបល់​នេះត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​សំខាន់​ គឺប្រមូល​ធាតុ​ចូល​ពី​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ ដែល​ជា​ប្រតិបត្តិករ​ដ៏​សំខាន់​នៃ​ការអនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោម​ជាតិ​ដំណាក់​កាលទី២​(កជទី២) ​ នៃ​កិច្ចការ​កំណែ​ទម្រង់​វិមជ្ឈការ​ និង ​វិសហមជ្ឈការ​ សម្រាប់​ការរៀប​ចំ​តាក់តែង​ផែនការ​អនុវត្ត​រយៈពេល​៥ឆ្នាំ​ ដំណាក់​កាលទី២​ (ផអ៥ទី២) ពោលគឺ ដើម្បីសម្រេចគោលដៅជាក់លាក់របស់ កជទី២ គឺការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានលក្ខណៈទំនើប មានស្វ័យភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​ក្នុងដែន​សមត្ថកិច្ច​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នីមួយៗ​។ ជាមួយគ្នានេះ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ នឹង​មាន​សិទ្ធិ​អំណាច​សមស្រប​ និង​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ការអនុវត្ត​មុខងារ​ទាំងឡាយ​ក្រោម​ការត្រួត​ពិនិត្យ​ពី​ក្រុមប្រឹក្សា​ ដើម្បី​ធានា​បាន​នូវការ​ពង្រឹង​គណនេយ្យភាព​ចំពោះ​ប្រជាពលរដ្ឋ​

គូស​បញ្ជាក់​ផងដែរ ថា​ឆ្នាំ២០២៥​នេះ​ គឺជា​ឆ្នាំ​ចុងក្រោយ​នៃ​ការអនុវត្ត​ ផអ៥ទី១​ ក៏​ជា​ឆ្នាំ​ដែល​ត្រូវ​រៀបចំ​ ផអ៥ទី២ នៃ កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោមជាតិ​ដំណាក់​កាលទី២​(កជទី២)​ផងដែរ។​ ផអ៥ទី២(២០២៦-២០៣០) គឺជា​ផែនទី​បង្ហាញ​ផ្លូវដ៏​មានសារៈ​សំខាន់​ក្នុងការ​សម្រេច​បាននូវ​គោលដៅ​នៃ កជទី២។


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP