១៣ តុលា ២០២៥
,1188
ថ្លែងក្នុងសេចក្តីផ្តើមឯកឧត្តម ម៉ាអុន ម៉ាអូណាត បានជម្រាបជូនអង្គពិធី អំពីគោលបំណងនៃកម្មវិធីជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ដែលបានកំណត់យ៉ាងច្បាស់លាស់នោះគឺ “ការលើកកម្ពស់សេវា និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច និងការកែលម្អដំណើរការផ្តល់សេវា និងគុណភាពសេវា ដើម្បីរួមចំណែកលុបបំបាត់ភាពក្រីក្រ លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើង”។
ក្នុងការវាស់វែងលើការសម្រេចបានគោលបំណង និងគោលដៅនៃ (កជទី២) នេះចាំបាច់តម្រូវឱ្យបង្កើតសន្ទស្សន៍ដើមគ្រាជាយុទ្ធសាស្រ្តចំនួន៣ រួមមាន៖ (១) សន្ទស្សន៍ដើមគ្រាអភិបាលកិច្ចសម្រាប់វាយតម្លៃកម្រិតនៃការសម្រេចបាននូវគោលបំណងនៃ កជទី២ (២) សន្ទស្សន៍ដើមគ្រាការផ្តល់សេវា និង (៣) សន្ទស្សន៍វដើមគ្រាសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់វាយតម្លៃកម្រិតនៃការសម្រេចបាននូវគោលដៅ នៃ កជទី២។
ផ្អែកតាមលទ្ធផលនៃការអង្កេតអភិបាលកិច្ចនេះ សន្ទស្សន៍ដើមគ្រាជាយុទ្ធសាស្ត្រចំនួន២ក្នុងចំណោមសន្ទស្សន៍ដើមគ្រាទាំង៣ ត្រូវបានបង្កើតដោយទទួលបានលទ្ធផលដូចជា៖ (១) សន្ទស្សន៍ដើមគ្រាអភិបាលកិច្ចមានតម្លៃ ០,៦៤ ឬមានចំណាត់ថ្នាក់បង្គួរ និង (២) សន្ទស្សន៍ដើមគ្រាការផ្តល់សេវាមានតម្លៃ ០,៦៩ ឬមានចំណាត់ថ្នាក់បង្គួរ។
សូមគូសបញ្ជាក់ផងដែរថា ការអង្កេតអភិបាលកិច្ចក្រោមក្របខណ្ឌនៃ កជទី២ ទទួលបានការគាំទ្រថវិកាពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ដោយលេខាធិការដ្ឋាន គ.ជ.អ.ប. បានជ្រើសរើស និងផ្តល់កិច្ចសន្យាជូនក្រុមហ៊ុនឯកជនដែលមានជំនាញវិជ្ជាជីវៈក្នុងការធ្វើអង្កេតអភិបាលកិច្ចនេះ ដោយប្រើពេលវេលាប្រមាណជាង៧ខែ ចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥។
កិច្ចប្រជុំផ្សព្វផ្សាយនេះមានការចូលរួមពីឯកឧត្តមសន្តិបណ្ឌិត ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃក្រសួងមហាផ្ទៃ និងប្រធានអង្គភាពចំណុះលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ១២៩រូប ស្រី១២រូប៕
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh