ក្រុមការងារចុះបង្ហាញទីតាំងឡូត៏ដីលំនៅដ្ឋាន ៣០០ គ្រួសារនៅតំបន់ដីសម្បទានសង្គមកិច្ចទីពោតំបន់២ ស្រុកសន្ទុក ខេត្តកំពង់ធំ បន្ទាប់ពីការចាប់ឆ្នោតយកលេខឡូត៏ដីរួចរាល់
- សេចក្ដីលម្អិត
- ជំពូកមេ៖ មណ្ឌលព័ត៌មាន
- បានបង្កើតនា ព្រហស្បតិ៍, 03 មករា 2013 09:04
- កែចុងក្រោយនៅ ពុធ, 30 មករា 2013 04:02
ជាមួយ ក្រុមការងារនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អង្គការវឌ្ឍនះភាព ក្រុមការងារថ្នាក់ស្រុក និងឃុំ បានចុះបង្ហាញទីតាំងដីឡូត៏លំនៅដ្ឋាន ដល់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដែលជាមុខសញ្ញាទទូលដី នៅតំបន់ដី សម្បទានសង្គមកិច្ចទីពោតំបន់២។ ការងារបង្ហាញទីតាំង ដីឡូត៏លំនៅដ្ឋាននេះ ជាសកម្មភាពបន្តមួយបន្ទាប់បាន ធ្វើការចាប់ឆ្នោតយកលេខឡូត៏ដីដែលទទួលបានជោគជ័យកាលពី ៤ ខែធ្នូ ឆ្នំា២០១២ កន្លងទៅ។



ក្នុងឧកាសនោះ លោក ពេជ សុធា អភិបាលស្រុកសន្ទុកបានមានប្រសាសន៏ផ្តំាផ្ញើរជូនប្រជាពលរដ្ឋ អោយខិតខំថែរក្សាប្រើប្រាស់ដីដែលទទួលបានអោយអស់លទ្ធភាព និងខិតខំក្នុងការបង្កបង្កើនផលដើម្បីលើកកំពស់ជីវភាពរស់នៅប្រចាំថ្ងៃ។
លោក លី គឹមពាវ ប្រធានគ្រប់គ្រងគម្រោង បានមានមតិផ្តាំផ្ញើរដល់ប្រជាពលរដ្ឋថា ក្រោយពីស្គាល់ ទីតាំងដីឡូតិ៍របស់ ខ្លួនហើយ ត្រូវរួសរាន់ចូលទៅតាំង ទីលំនៅ ព្រោះថាឡូតិ័នីមួយៗ គម្រោងបានឈូសសំអាត រួចហើយ ដូច្នេះការតាំង ទីលំនៅពិតជាមាន ភាពងាយស្រួស។ ម្យ៉ាងទៀត បងប្អូនប្រជាពលរដ្ឋត្រូវ រៀបចំធ្វើរបង ដើម្បីការពារផលដំណាំរបស់ខ្លួនផង និងដើម្បីការពារ ព្រំដីឡូតិ៍ផង។
ក្រោយពីគណះអធិបតីបានធ្វើការណែនាំ និងមាន មតិផ្តាំផ្ញើរួចមក ក្រុមការងារបច្ចេកទេស បានពន្យល់ពី និតិ វិធី ក្នុងការបង្ហាញទីតាំងដីឡូតិ៍លំនៅដ្ឋានដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម និងធ្វើការបែងចែក ជា៣ក្រុម ដើម្បី ព ន្លឿនការងារនេះ។
ជាលទ្ធផល ក្រុមការងារបច្ចេកទេស បានបង្ហាញ ដីឡូតិ៍ និងបោះស្លាក សំគាល់លេខឡូតិ៍លំនៅដ្ឋាបានចំនួន ៣០០ឡូតិ៍ ដល់ប្រជាពលរដ្ឋដែលជាមុខសញ្ញាទទួលដី ក្នុងដី សម្បទានសង្គមកិច្ចតំបន់២ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ក្រោយពីបានស្គាល់ទីតាំងឡូតិ៍ដីលំនៅដ្ឋានរបស់ខ្លួន ប្រជាពលរដ្ឋម្នាក់ៗមានភាពកក់ក្តៅ និងសប្បាយរីករាយជាពន់ពេក ហើយបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៌សេដ្ឋកិច្ច ហើយសន្យាថា និងប្រែក្លាយភូមិថ្មីនេះ ជា ភូមិអភិវឌ្ឍន៌ប្រកបដោយ សាមគ្គីភាព៕












