ប្រសាសន៍​​ឯកឧត្តមប្រធាន គ.ជ.អ.ប

he-moi

ឯកឧត្តមអនុប្រធាន គ.ជ.អ.ប

HE-MOEF

បណ្ណាល័យ គ.ជ.អ.ប

library

របាយការណ៏ថ្មីៗ

លិខិតបទដ្ឋានគតិយុត្តថ្មីៗ

អនុក្រឹត្យការសុំច្បាប់មន្រ្តីរាជការស៊ីវិល

ពិធី​ចាប់ឆ្នោត​យក​លេខ​ឡូត៏​ដី​សម្បទាន​សង្គម​កិច្ច ទីពោ​តំបន់២ ក្នុង​ឃុំទីពោ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ

LASED-lucky-draw-1កំពង់ធំ ៦ ធ្នូ ២០១២៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ គម្រោង​បែងចែក​ដី​ដើម្បី​សង្គម​កិច្ច និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច (LASED) ខេត្ត​កំពង់ធំ​បាន​ប្រារព្ធ​ពិធី​ចាប់ឆ្នោត​យក​លេខ​ឡូត៏​ដី​សម្បទាន​សង្គម​កិច្ច​ទីពោ​តំបន់២​សម្រាប់​ប្រជាជន​ចំនួន៣០០​គ្រួសារ​បន្ថែម​ទៀត​បន្ទាប់​ពី​បាន​អនុវត្ត​តាម​នីតិវិធី​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការ​ជ្រើសរើស​មុខ​សញ្ញា​ទទួល​ដី​។ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ឯកឧត្ដម ឈុន ឈន់ ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា  អភិបាល​ខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈកម្មការ​សម្បទាន​​​ដី​សង្គម​កិច្ច​ថ្នាក់​ខេត្ត​ និង​មាន​ការ​ចូលរួម​ជា​កិត្តិយស​ពី​ឯកឧត្ដម អុង ច័ន្ទ  អនុ​រដ្ឋលេខាធិការ​​​​​​​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​​   ឯកឧត្ដម​បណ្ឌិត រេត បូរាមី នាយក​គម្រោង​ LASED ​ថ្នាក់​ជាតិ​ក្រសួង​ដែនដី  ឯកឧត្ដម ជាម ប៉េអា ប្រធាន​សម្របសម្រួល​គម្រោង LASED ថ្នាក់​ជាតិ ក្រសួងមហាផ្ទៃ និង​តំណាង​ធនាគារ​ពិភពលោក តំណាង​អង្គការ GIZ ថ្នាក់​ដឹកនាំ​គម្រោង​​​ថ្នាក់​ខេត្ត មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ក្រុម​ការងារ​ស្រុក​ ក្រុម​ការងារ​ឃុំ និង​ប្រជាពលរដ្ឋ​សរុប​ចំនួន​៦៥៨​នាក់ (ស្រី ២៩២​នាក់)

 

ក្នុង​ឱកាស​នោះ​លោក ពេជ សុធា អភិបាល​ស្រុក​សន្ទុក​បាន​ឡើង​ធ្វើ​របាយការណ៍​សង្ខេប​ជូន​គណៈអធិបតី និង​អ្នក​ចូលរួម​លើ​ភាព​រីកចម្រើន​ក្នុង​ការ​អនុវត្ត​គម្រោង LASED របស់​ខេត្ត​កំពង់ធំ រួមមាន​ទាំង​ការងារ​ដីធ្លី និង​ការ​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សហគមន៍​ដែល​គម្រោង​សម្រេច​បាន​និង​បាន​ផ្ដល់​ជូន​ប្រជាជន​​ក្រីក្រ​ចំនួន ៤៧៩​គ្រួសារ​កន្លងមក​នៅ​ក្នុង​តំបន់​ដី​សម្បទាន​LASED-lucky-draw-2សង្គម​កិច្ច​ទីពោ​តំបន់ ១។ បន្ថែម​ពី​នេះ​ទៅ​ទៀត​ក្រុម​ការងារ​បាន​សម្រេច​លើ​ការងារ​ជ្រើសរើស​មុខ​សញ្ញា​ទទួល​ដី​បន្ថែម​សម្រាប់​ទីពោ​តំបន់២​ មាន​ចំនួន ៣០០​គ្រួសារ​ដែល​នឹង​ធ្វើការ​​ចាប់ឆ្នោត​យក​លេខ​ឡូត៏ដី​លំនៅឋាន និង​ដី​កសិកម្ម ក្នុង​ថ្ងៃ​នេះ​ហើយ​គម្រោង​នឹង​បន្ត​ផ្ដល់​ការ​ឧបត្ថម្ភ​គាំទ្រ និង​ការងារ​អភិវឌ្ឍ​ដូច​តំបន់​ទី​ ១ផង​ដែរ។

 

ឯកឧត្ដម ឈុន ឈន់ គណៈអធិបតី​បាន​មាន​ប្រសាសន៍​លើក​សរសើរ​នូវ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការងារ​និង​មាន​កិច្ច​សហការ​ល្អ​រវាង​មន្ទីរ​វិស័យ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ សម្រេច​បាន​នូវ​លទ្ធផល​ជាច្រើន​ផ្ដល់​​ជូន​​ដល់​ប្រជាជន​ក្រីក្រ​ក្នុង​ខេត្ត​កំពង់ធំ ដែល​ជា​កិច្ចការ​មួយ​បាន​រួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​រំដោះ​ភាព​ក្រីក្រ​របស់​ប្រជា​​ពលរដ្ឋ​ស្រប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។​​ បន្ថែម​ពី​នេះ​ទៅ​ទៀត ឯកឧត្ដម​ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​គម្រោង ជា​ពិសេស​ខិតខំ​ប្រើប្រាស់​ដី​អោយ​បាន​សមស្រប​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ជីវភាព​LASED-lucky-draw-3របស់​ខ្លួន​អោយ​​ដូច​ពាក្យ​ថា ដី​ថ្មី ចិត្ត​ថ្មី អារម្មណ៍​ថ្មី និង​កែប្រែ​ជីវភាព​អោយ​បាន​ថ្មី។

 

តំណាង​ប្រជាពលរដ្ឋ​បាន​ឡើង​ធ្វើ​ចំណាប់​អារម្មណ៍​ ថ្លែង​អំណរ​អរគុណ​ដល់​ក្រុម​ការងារ ​ជាពិសេស​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល​ដែល​តែងតែ​យក​ចិត្ត​ទុក​ដាក់​ដល់​សុខទុក្ខ​របស់​ប្រជាជន​ក្រីក្រ​ទូទាំង​ប្រទេស ជាក់ស្ដែង ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទីពោ ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ ដែល​បាន​ផ្ដល់​នូវ​ដី​សម្បទាន​សង្គម​កិច្ច​ក្នុង​នោះ​មាន​ទាំង​ដី​លំនៅឋាន និង​ដី​កសិកម្ម សំដៅ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​អោយ​បាន​រីកចម្រើន​ជា​លំដាប់។ ដើម្បី​តបស្នង​នឹង​គុណ​បំណាច់​នេះ​ប្រជាពលរដ្ឋ​សូម​ប្ដេជ្ញា​និង​ខិតខំ​ប្រើប្រាស់​ដី​អោយ​បាន​លទ្ធផល​ខ្ពស់​និង​សមស្រប ក្នុង​ការ​បង្កបង្កើន​ផល​ដាំ​ដំណាំ និង​ពង្រឹង​សាមគ្គីភាព​អោយ​បាន​កាន់​តែ​ខ្លាំងក្លា​បន្ថែម​ទៀត។

 

បន្ទាប់​មក​ឯកឧត្ដម​គណៈអធិបតី ឯកឧត្ដម​នាយក​គម្រោង​ថ្នាក់​ជាតិ​ទាំងពីរ​ក្រសួង  និង​តំណាង​ធនាគារ​ពិភពលោក​បាន​ប្រារព្ធ​LASED-lucky-draw-4ពិធី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​បណ្ដោះ​អាសន្ន​ជា​និមិត្តរូប​ដល់​ប្រជាពលរដ្ឋ និង​ធ្វើ​ការ​បើក​វាំងនន​ផែនទី​ដី​សម្បទាន​សង្គម​កិច្ច​ឃុំ​ទីពោ​ជា​សក្ខីភាព​នៃ​ការ​អនុវត្ត​ការងារ​បន្ត​ចាប់ឆ្នោត​យក​លេខ​ឡូត៏ដី​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​៣០០​គ្រួសារ។ ជា​លទ្ធផល បន្ទាប់​ពី​ដំណើរ​ការ​អង្គ​ពិធី​រួច​រាល់​ក្រុម​ការងារ​បាន​អនុវត្ត​នូវ​ការងារ​ចាប់ឆ្នោត​យក​លេខ​ឡូត៏ដី​លំនៅឋាន និង​ដី​កសិកម្ម​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ជោគជ័យ មាន​ភាព​រលូន ស្មើភាព និង​តម្លាភាព​ស្រប​តាម​ការងារ​ដែល​បាន​គ្រោង​ទុក៕

 

 

 

 

 

LASED-lucky-draw-5

ស្វែងរក

announcements

អ្នកទស្សនាចាប់ពី ២៧/០៣/២០១៣

Flag Counter

http://www.ncdd.gov.kh/images/mail.gif