សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី

ការរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ ២០១៦

លេខាធិការដ្ឋានគ.ជ.អ.ប សូមជូនដំណឹងចំពោះអ្នកទទួលការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជ្រាបថា ការរៀបចំបញ្ជីឈ្មោះ អ្នកទទួលការឆ្នាំ២០១៦ និងចាប់ផ្តើមរៀបចំពីខែកញ្ញាឆ្នាំ២០១៥នេះតទៅ នៅតាមបណ្តារាជធានី-ខេត្ត ដូចមាន ក្នុងតារាងខាងក្រោម។ ពាក្យសុំចុះ ឈ្មោះក្នុងបញ្ជីអ្នកទទួលការឆ្នាំ២០១៥ និងទម្រង់នានា ‹‹អាចយកពីទីនេះជា Word Format រឺ PDF Format ››។ លក្ខណៈវិនិច័្ឆយនិងដំណើរការ មាននៅផ្នែកខាងក្រោម បង្អស់។

មូលហេតុដែលនាំឱ្យសំណើដេញថ្លៃ គ្មានសុពលភាព និងឈ្មោះអ្នកទទួលការដែលមានសំណើគ្មានសុពលភាពច្រើនជាងគេ មានផ្តល់ជូន‹‹នៅទីនេះ››។

លេខកូដខេត្ត - Province

សេចក្តីជូនដំណឹង

 ផុតកំណត់ទទួលពាក្យ

បញ្ជីឈ្មោះបានអនុម័ត

បញ្ជីឈ្មោះបានបដិសេធ
 អក្សរកាត់  ឈ្មោះពេញ

 

NAT

 

NCDDS

 

លេខាធិការដ្ឋាន
នៃគ.ជ.អ.ប

 

យោងលិខិត

លេខ ៩៧៧ សជណ

   

 

 

 

 01  BMC បន្ទាយមានជ័យ
Banteay Meanchey

យោងលិខិត

លេខ ៣៤៧ សជណ

ថ្ងៃទី ២៨ តុលា ២០១៥  ទាញយក

 

បដិសេធ

 

 02  BAT បាត់ដំបង
Battambang

យោងលិខិត

លេខ ៤០ សជណ

ថ្ងៃទី ៣០ តុលា ២០១៥ ទាញយក

 

 

 

 03  KPC កំពង់ចាម
Kampong Cham

យោងលិខិត

លេខ ១១៤២ សជណ

ថ្ងៃទី ២១ តុលា ២០១៥  ទាញយក

 

បដិសេធ

 

 04  KCH កំពង់ឆ្នាំង
Kampong Chhnang

យោងលិខិត

លេខ ៨១០ សជណ

ថ្ងៃទី ១៦ តុលា ២០១៥  ទាញយក

 

 

 

 05  KSP កំពង់ស្ពឺ
Kampong Speu

យោងលិខិត

លេខ ១៦៨ សជណ

ថ្ងៃទី ៣០ តុលា ២០១៥   ទាញយក

 

 

 

 06  KPT កំពង់ធំ
Kampong Thom

យោងលិខិត

លេខ ៣១៩ សជណ

ថ្ងៃទី ១៦ តុលា ២០១៥  ទាញយក

 

 បញ្ជីខ្មៅ 

 

 07  KAM កំពត
Kampot

យោងលិខិត

លេខ ៥៣៣ សជណ

ថ្ងៃទី ២០ តុលា ២០១៥  ទាញយក

 

បដិសេធ

 

 08  KDL កណ្តាល
Kandal

យោងលិខិត

លេខ ៦៧៧ សជណ 

ថ្ងៃទី ១៤ តុលា ២០១៥ ទាញយក

 

 

 

 09  KKG កោះកុង
Koh Kong

យោងលិខិត

លេខ ២៨៧ សជណ

ថ្ងៃទី ៣០ តុលា ២០១៥ ទាញយក  

 10  KRT ក្រចេះ
Kratie

យោងលិខិត

លេខ ៤៨ សជណ

ថ្ងៃទី ១៥ តុលា ២០១៥  ទាញយក

 

 

 

 11  MKR មណ្ឌលគីរី
Mondulkiri

យោងលិខិត

លេខ ៩៣ សជណ

ថ្ងៃទី៣០ តុលា ២០១៥  ទាញយក

 

 បដិេសធ

 

 12  PNP ភ្នំពេញ
Phnom Penh

យោងលិខិត

លេខ ១៧ សជណ 

ថ្ងៃទី ១៦ តុលា ២០១៥ ទាញយក

 

 

 

 13  PVR ព្រះវិហារ
Preh Vihear

យោងលិខិត

លេខ ២៣៨ សជណ

ថ្ងៃទី ១៦ តុលា ២០១៥  ទាញយក

 

 

 

 14  PVG ព្រៃវែង
Prey Veng

យោងលិខិត

លេខ ៣៥៧ សជណ

ថ្ងៃទី ២០ តុលា ២០១៥  ទាញយក

 

 

 

 15  PUR ពោធិ៍សាត់
Pursat

យោងលិខិត

លេខ ២៦ សជណ

ថ្ងៃទី២៥ តុលា ២០១៥ ទាញយក

 

 

 

 16  RAT រតនគីរី
Rattanakiri

យោងលិខិត

លេខ ២៨ សជណ 

ថ្ងៃទី១៩ តុលា ២០១៥   ទាញយក

 

 

 

 17  SRP សៀមរាប
Siem Reap
យោងលិខិតលេខ
៨៣៩ សជណ
ថ្ងៃទី ៣០ កញ្ញា ២០១៥  ទាញយក

 

 

 

 18  SHV ព្រះសីហនុ
Sihanoukville

យោងលិខិត

លេខ ៥៣៣ សជណ 

ថ្ងៃទី៣០ តុលា ២០១៥   ទាញយក

 

 

 

 19  STG ស្ទឹងត្រែង
Stung Treng

យោងលិខិត

លេខ ៣៩៥ សជណ

ថ្ងៃទី ៣០ តុលា ២០១៥  ទាញយក

 

 

 

 20  SVR ស្វាយរៀង
Svay Rieng

យោងលិខិត

លេខ ៥៦ សជណ

ថ្ងៃទី ១៩ តុលា ២០១៥ ទាញយក

 

បដិសេធ

 

 21  TAK តាកែវ
Takeo

យោងលិខិត

លេខ ៥៩៨ សជណ 

ថ្ងៃទី ០២ វិច្ឆិកា ២០១៥  ទាញយក

 

 បដិសេធ

 

 22  OMC ឧត្តរមានជ័យ
Otdar Meanchey

យោងលិខិត

លេខ ៣៥៩ សជណ

ថ្ងៃទី ១៦ តុលា ២០១៥  ទាញយក

 

 បដិសេធ

 

 23  KEP កែប
Kep

យោងលិខិត

លេខ ២០០ សជណ

ថ្ងៃទី ៣០ តុលា ២០១៥  ទាញយក

 

 

 

 24  PLN ប៉ៃលិន
Pailin

យោងលិខិត

លេខ ១៥៩៤ សជណ

ថ្ងៃទី ២៨ តុលា ២០១៥ ទាញយក

 

 

 

 25  TKM ត្បូងឃ្មុំ
Tboung khmum

យោងលិខិត

លេខ ៥៦ សជណ

ថ្ងៃទី ១០ តុលា ២០១៥  ទាញយក

 

 បដិសេធ

 

 

សូមទាក់ទងលោក Mr. Chhun Bunnara អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ អំពីការផ្សព្វផ្សាយ និងនីតិវិធី

Mr. Hout Leappiseth អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

Mr. Chea Vanda អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ សម្រាប់បណ្តឹង តវ៉ានានា។

លក្ខណៈវិនិច្ឆ័យសម្រាប់ធ្វើបុរេលក្ខណសម្បត្តិអ្នកទទួលការ ៖

លក្ខណៈវិនិច្ឆ័យដែលត្រូវការជាអប្បបរមាសម្រាប់ធ្វើបុរេលក្ខណសម្បត្តិអ្នកទទួលការ មានដូចខាងក្រោម ៖
១. បទពិសោធន៍របស់អ្នកទទួលការ
អ្នកទទួលការបានអនុវត្តកិច្ចសន្យាដែលមានលក្ខណៈប្រហាក់ប្រហែលចប់សព្វគ្រប់ និងប្រកបដោយគុណភាព យ៉ាងតិច២កិច្ចសន្យា សម្រាប់ប្រភេទអ្នកទទួលការនីមួយៗ ដែលអ្នកទទួលការបានដាក់ពាក្យសុំចុះឈ្មោះក្នុង បញ្ជីឈ្មោះអ្នកទទួលការ។
២. សម្ភារៈបរិក្ខារ
ត្រូវមានភស្តុតាងបញ្ជាក់អំពីភាពជាម្ចាស់នៃសម្ភារៈបរិក្ខារ។ ក្នុងករណីជួលសម្ភារៈបរិក្ខារ ត្រូវមានឯកសារ កិច្ចសន្យាជួលសម្ភារៈបរិក្ខារនោះ ជាភស្តុតាង។

 • អ្នកទទួលការប្រភេទទី១ ៖ ត្រូវមានឧបករណ៍លាយបេតុងមួយគ្រឿង ឧបករណ៍រំញ័របង្ហាប់បេតុងមួយ គ្រឿង និងមានស៊ីនភ្លើងមួយគ្រឿង។
 • អ្នកទទួលការប្រភេទទី២ ៖ ត្រូវមានរូឡូបង្ហាប់មួយគ្រឿង អ៊ិចស្កាវ៉ាទ័រមួយគ្រឿង ប៊ុលដូហ្ស័រ/នីវ៉េល័រ មួយគ្រឿង និងរថយន្តដឹកដីមួយគ្រឿង។
 • អ្នកទទួលការប្រភេទទី៣ ៖ ត្រូវមានឧបករណ៍ខួងអណ្តូងមួយកំប្លេ។

៣. បុគ្គលិកបច្ចេកទេស
យ៉ាងហោចណាស់ត្រូវមានអ្នកគ្រប់គ្រងការសាងសង់មួយនាក់ដែលមានជំនាញបច្ចេកទេស និងមានបទពិសោធន៍ អនុវត្តការងារ យ៉ាងតិច២ឆ្នាំ នៃប្រភេទអ្នកទទួលការនីមួយៗ ដែលអ្នកទទួលការបានដាក់ពាក្យស្នើសុំ។

នីតិវិធីវាយតម្លៃអ្នកទទួលការ

 

 • ទីចាត់ការផែនការនិងវិនិយោគនឹងរៀបចំបញ្ជីឈ្មោះអ្នកទទួលការដែលដាក់ពាក្យសុំចុះឈ្មោះ ក្នុងបញ្ជីឈ្មោះអ្នក ទទួលការ។ បញ្ជីឈ្មោះនេះនឹងបិទផ្សាយនៅលើក្ដារព័ត៌មានរបស់សាលារាជធានី ខេត្ដ។ អ្នកទទួលការទាំងឡាយ ដែល បានដាក់ពាក្យសុំចុះឈ្មោះចូលក្នុងបញ្ជីឈ្មោះអ្នកទទួលការ ប៉ុន្តែមិនឃើញឈ្មោះនៅក្នុងបញ្ជីនេះ ត្រូវធ្វើការតវ៉ាទៅ អនុគណៈកម្មការបុរេលក្ខណសម្បត្ដិនៅក្នុងអំឡុងពេល១០ថ្ងៃធ្វើការ បន្ទាប់ពីការបិទផ្សាយ។
 • អនុគណៈកម្មការបុរេលក្ខណសម្បត្ដិ នឹងវាយតម្លៃសមត្ថភាពរបស់អ្នកទទួលការយ៉ាងតឹងរឹងបំផុត ដោយផ្អែកលើ លក្ខណៈវិនិច្ឆ័យ ដូចមានបរិយាយនៅក្នុងទម្រង់ពាក្យសុំចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទទួលការនេះ។ មិនមានលក្ខណៈ វិនិច្ឆ័យផ្សេងពីនេះត្រូវបានប្រើប្រាស់ឡើយ។
 • ទីចាត់ការផែនការនិងវិនិយោគនឹងពិនិត្យនូវរាល់ព័ត៌មានដែលអ្នកទទួលការបានបំពេញនៅក្នុងពាក្យសុំ និងចុះ ពិនិត្យដល់ការិយាល័យរបស់អ្នកទទួលការ ទីតាំងសម្ភារៈបរិក្ខារ និងទីតាំងគម្រោងយ៉ាងតិច០២ ទាក់ទងនឹងប្រភេទ អ្នកទទួលការ ដែលអ្នកទទួលការបានដាក់ពាក្យ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានដែលអ្នកទទួលការបានផ្ដល់នៅក្នុងពាក្យសុំចុះ ឈ្មោះរបស់ខ្លួន។
 • ក្រុមប្រឹក្សាឃុំ សង្កាត់នឹងវាយតម្លៃការបំពេញការងាររបស់អ្នកទទួលការទៅលើភាពស្មោះត្រង់ កិច្ចសហការ ភាពទាន់ពេលវេលានៃការអនុវត្ដគុណភាពការងារ និងការថែទាំលទ្ធផលគម្រោងរបស់អ្នកទទួលការ។ ព័ត៌មាននេះ នឹងគ្រាន់តែពិចារណាជាព័ត៌មានមូលដ្ឋាននៅពេលវាយតម្លៃអ្នកទទួលការប៉ុណ្ណោះ។ ព័ត៌មាននេះនឹងមិនប៉ះពាល់ដល់ ការវាយតម្លៃការបំពេញការងាររបស់អ្នកទទួលការឡើយ លើកលែងតែងមានឯកសារកំណត់ត្រាជាលាយល័ក្ខណ៍អក្សរ កន្លងមក ដែលបង្ហាញយ៉ាងច្បាស់លាស់ថា សុចរឹតភាព និងការបំពេញការងារកន្លងមករបស់អ្នកទទួលការមិនអាច ទទួលយកបាន អ្នកទទួលការនោះអាចត្រូវបានបដិសេធចេញពីបញ្ជីឈ្មោះអ្នកទទួលការ។ ការបដិសេធអ្នកទទួលការ ចេញពីបញ្ជីឈ្មោះអ្នកទទួលការ ត្រូវអនុម័តដោយអភិបាលរាជធានី ខេត្ដ ដែលអ្នកទទួលការនោះ ចុះឈ្មោះក្នុងបញ្ជី ឈ្មោះអ្នកទទួលការ។
 • អ្នកទទួលការទាំងឡាយណាដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងការឃុបឃិតស៊ុំគ្រលំគ្នា ការក្លែងបន្លំ និងអំពីពុករលួយ ហើយចាប់ពីពេលដែលត្រូវបានដកសិទ្ធិជាផ្លូវការ អ្នកទទួលការនោះនឹងមិនត្រូវបានពិចារណាក្នុងការ បញ្ចូលឈ្មោះទៅក្នុងបញ្ជីឈ្មោះអ្នកទទួលការឡើយ។
 • ទីចាត់ការផែនការនិងវិនិយោគនឹងបូកសរុបលទ្ធផលនៃការវាយម្លៃការអនុវត្ដការងាររបស់អ្នកទទួលការដែល រៀបចំឡើងដោយក្រុមប្រឹក្សាឃុំ សង្កាត់។
 • ផ្អែកតាមរបាយការណ៍ត្រួតពិនិត្យលើលក្ខណៈវិនិច្ឆ័យ  របាយការណ៍នៃការចុះផ្ទៀងផ្ទាត់ជាក់សែ្តង និងរបាយការណ៍ វាយតម្លៃលើការបំពេញការងាររបស់អ្នកទទួលការ ទីចាត់ការផែនការនិងវិនិយោគនឹងរៀបចំបញ្ជីឈ្មោះអ្នកទទួលការ ដើម្បីដាក់ជូនអនុគណៈកម្មការបុរេលក្ខណសម្បត្ដិ ពិនិត្យនិងផ្តល់អនុសាសន៍។ រាជធានី ខេត្ត ត្រូវផ្ញើនូវឯកសារដែល អធិប្បាយអំពីដំណើរការនៃការរៀបចំបញ្ជីឈ្មោះអ្នកទទួលការ មកលេខាធិការដ្ឋាន គ.ជ.អ.ប ឲបានមុនថ្ងៃទី០១ខែធ្នូ ដើម្បីពិនិត្យ និងផ្តល់អនុលោមភាពជាមុន មុននឹងដាក់ជូនអភិបាលរាជធានី ខេត្ដ ពិនិត្យ និងសម្រេច។
 • បញ្ជីឈ្មោះអ្នកទទួលការដែលបានអនុម័តដោយអភិបាលរាជធានី ខេត្ដ នឹងបិទផ្សាយនៅលើក្ដារព័ត៌មានសាលារាជធានី ខេត្ដ និងដាក់នៅគេហទំព័ររបស់ គ.ជ.អ.ប។ លើសពីនេះ បញ្ជីឈ្មោះអ្នកទទួលការទាំងអស់ក៏នឹងផ្សព្វផ្សាយ ដោយលេខាធិការដ្ឋានលើទំព័រសារពត៌មានជាភាសាខ្មែរចំនួន២លេខ។ បញ្ជីឈ្មោះអ្នកទទួលការនឹងត្រូវរៀបចំចងក្រង ជាសៀវភៅ រក្សាទុកនៅលេខាធិការដ្ឋាន គ.ជ.អ.ប នៅទីចាត់ការផែនការនិងវិនិយោគនៃសាលារាជធានី ខេត្ដ និងនៅសាលាឃុំ សង្កាត់។ អ្នកទទួលការអាចសុំមើល និងថតចម្លងនូវបញ្ជីឈ្មោះអ្នកទទួលការ។

ប្រសាសន៍​​សម្តេចក្រឡាហោម ស ខេង

ស្វែងរក

​សម្លេង​

ប្រសាសន៍ ឯកឧត្តម ស ខេង ក្នុងកិច្ចប្រជុំលើកទី១០របស់ គ.ជ.អ.ប

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុងសិក្ខាសាលាបញ្ចប់គម្រោង PILAC2 (21-01-2015) 

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុង សិក្ខាសាលា ចែករំលែក បទពិសោធន៍ ការផ្ទេរមុខងារ ទៅកាន់ រដ្ឋបាល ថ្នាក់ក្រោមជាតិ

 

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ថ្លែងបើកកិច្ចប្រជុំលើកទី៩ របស់ គ.ជ.អ.ប

ឯកឧត្តម ជាម ប៉េអា ប្រធាន អង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ ផែនការ យុទ្ធសាស្ត្រ គណនេយ្យ ភាពសង្គម (14-08-14)

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ យុទ្ធសាស្រ្ត គណនេយ្យ ភាពសង្គម (13-08-14)

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុង វគ្គបណ្តុះ បណ្តាល គ្រូឧទ្ទេស រាជធានី ខេត្ត វគ្គ២ ស្តីពី ផែនការ អភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធី វិនិយោគ បីឆ្នាំ រំកិល រាជធានី ខេត្ត ថ្ងៃទី១៤ កក្កដា ២០១៤

មតិសំណេះសំណាលឯកឧត្ដម សក់ សេដ្ឋា ក្នុងសិក្ខាសាលា សេចក្តីព្រាង អនុក្រឹត្យ ការរៀបចំដីកា ការអនុវត្ត មុខងារជា ជម្រើស នៅថ្នាក់ ក្រោមជាតិ និងឯកសារ ផអ៣ ទី២

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស រាជធានី ខេត្ត ស្តីពីផែនការអភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ថ្ងៃទី៧ កក្កដា ២០១៤

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ អង្គការសហគមន៍មូលដ្ឋាន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ការចួលរូមរបស់យុវជន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ម៉ោងជួបប្រជាពលរដ្ឋ

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ២)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ១)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី១)

សុន្ទរកថារបស់ឯកឧត្តម ស ខេង ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

សុន្ទរកថារបស់ឯកឧត្តម សក់ សេដ្ឋា ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

វេទិកាពិភាក្សា ជីវិតយើង សង្គមយើង

វេទិកាពិភាក្សា នៅក្រុងបាត់ដំបង និងពោធិសាត់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅកម្ពុជា

ការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ

កិច្ចពិគ្រោះយោបល់នៅថ្នាក់មូល ដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់

ដំណើរការសម្រេចចិត្តរបស់ ក្រុមប្រឹក្សា  

 

ការពិគ្រោះយោបល់នៅថ្នាក់ មូលដ្ឋានរបស់ក្រុមប្រឹក្សាស្រុក ក្រុង 

ការផ្សព្វផ្សាយនិងទទួលព័ត៌មាន ពីក្រុមប្រឹក្សា

ប្រជាពលរដ្ឋសកម្ម

លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានការឆ្លើយតប

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា ស្រុក ក្រុង

ការចូលរួមនិងទទួលយោបល់របស់យុវវ័យ
និងកុមារក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សា

ការចាត់អាទិភាពបញ្ហាក្នុងកម្មវិធីវិនិយោគស្រុក ក្រុង     

ដើម្បីសហគមន៍ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ

សារប្រយោជន៍នៃការចុះបញ្ជីកំណើត

សារប្រយោជន៍នៃការចុះបញ្ជី
អាពាហ៍ពិពាហ៍

សារប្រយោជន៍នៃការចុះបញ្ជីមរណភាព

បណ្ណាល័យ គ.ជ.អ.ប (NCDD Library)