ខេត្ដ​កណ្ដាល​ជំរុញ​ការងារ​គណនេយ្យភាព​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព​

ភ្នំពេញ ១៩ មីនា ២០១៤៖ ក្រុមការងារគណនេយ្យភាពរបស់សាលាខេត្តកណ្ដាល បានជំរុញ ការងារគណនេយ្យភាពឱ្យមានតម្លាភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់ថវិកាគ្រប់ប្រភពទាំងអស់ ដែលអនុវត្តដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្ថិតនៅក្រោមផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ។

 ភ្នំពេញ ១៩ មីនា ២០១៤៖ ក្រុមការងារគណនេយ្យភាពរបស់សាលាខេត្តកណ្ដាល បានជំរុញ ការងារគណនេយ្យភាពឱ្យមានតម្លាភាព និង

ប្រសិទ្ធភាពក្នុងការប្រើប្រាស់ថវិកាគ្រប់ប្រភពទាំងអស់ ដែលអនុវត្តដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្ថិតនៅក្រោមផែនការសកម្មភាព និង

ថវិកាប្រចាំឆ្នាំ។

 

ដើម្បីសម្រេចបាននូវការងារនេះ សមាសភាពក្រុមការងារគណនេយ្យភាពខេត្ដ និងក្រុមគាំទ្រឡើងវិញ សម្រាប់ឆ្នាំ២០១៤ ផែនការចុះផ្សាយ

សន្លឹកប័ណ្ណព័ត៌មាន និងរបាយការណ៍ប្រចាំខែកុម្ភៈរបស់ក្រុមការងារគណនេយ្យភាពត្រូវបានដាក់ឆ្លងក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះក្រោម

អធិបតីភាពលោក ជាវ តាយ អភិបាលរងខេត្ដកណ្ដាល និងជាអនុប្រធានក្រុមការងារនេះ។

 

លោក ថន សុវណ្ណា នាយករង រដ្ឋបាលខេត្ដ បានលើកឡើងនៅក្នុងកិច្ចប្រជុំនេះអំពីសមាសភាពក្រុមការងារដែលត្រូវកែសម្រួលមានចំនួន២០

រូប និងផែនការចុះផ្សាយសន្លឹកប័ណ្ណព័ត៌មានរបស់ក្រុមការងារគណនេយ្យភាពខេត្ដជូនដល់ថ្នាក់ក្រោមជាតិក្នុងគោលបំណងធានានូវ

គណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់ថវិកាគ្រប់ប្រភពទាំងអស់ដែលអនុវត្ដ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និង

ស្ថិតនៅក្រោមផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំដែលសម្របសម្រួល និងប្រើប្រាស់រចនាសម្ព័ន្ធរបស់ គ.ជ.អ.ប និង មូលនិធិឃុំ សង្កាត់

ព្រមទាំងរួមចំណែ ក្នុងការពង្រឹងការអនុវត្ដន៍ការងាររបស់រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌឃុំ សង្កាត់ ស្របតាមគោលការណ៍ច្បាប់។

 

នៅក្នុងរបាយការណ៍វឌ្ឍនភាព ស្ដីពីការដោះស្រាយពាក្យបណ្ដឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងខែកុម្ភៈ ឆ្នាំ ២០១៤ របស់ក្រុមការងារ

គណនេយ្យភាពខេត្ដ បានឱ្យដឹងថាពាក្យបណ្ដឹងដែលទទួលបានតាមរយៈប្រអប់សំបុត្រមានចំនួនមួយតែត្រូវបានដោះស្រាយ ព្រោះមិន

ស្ថិតនៅក្នុងសមត្ថកិច្ច។

 

ក្នុងរបាយការណ៍នៃកិច្ចប្រជុំនេះ ក៏បានលើកពីបញ្ហាប្រឈមដែល ក្រុមការងារបានជួបប្រទះ គឺប្រជាពលរដ្ឋមានការយល់ដឹងពីការងារ

គណនេយ្យភាព នៅមានកម្រិតប្រជាពលរដ្ឋពុំសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមស្ដាប់ពីការផ្សព្វផ្សាយអំពីការងារគណនេយ្យភាព

ការងារ ប្រមូលព័ត៌មានពីប្រអប់សំបុត្រមានការយឺតយ៉ាវ និងខ្វះថវិកាផលិតប័ណ្ណព័ត៌មានសម្រាប់ចែកតាមឃុំ។

 

លោក ជាវ តាយ អភិបាលរងខេត្ដ បានស្នើដល់ក្រុមការងារដែលបានកែសម្រួលថ្មីថា សូមខិតខំជំរុញផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបាន

ច្រើនដើម្បីឱ្យគាត់មានភាពក្លាហាន និងហ៊ាន សរសេរនូវអ្វីដែលពួកគាត់យល់ថាមិនសមរម្យនិងយកទៅដាក់ក្នុងប្រអប់សំបុត្រ សំដៅជួយ

កែលម្អលើការដឹកនាំរបស់មន្ដ្រី ដែលកំពុងបំពេញភារកិច្ចនៅថ្នាក់ក្រោមជាតិដែលមានភាពមិនប្រក្រតី មួយចំនួនលើការប្រើប្រាស់ថវិកា និង

ការអនុវត្ដន៍តួនាទី និងភារកិច្ចដែលធ្វើឱ្យប៉ះពាល់ដល់គណនេយ្យភាពចំពោះប្រជាពលរដ្ឋ។ ជាមួយគ្នានេះត្រូវជំរុញការពិនិត្យ និងដោះស្រាយ

រាល់ពាក្យ បណ្ដឹងតវ៉ាដែលទទួលបានពីប្រជាពលរដ្ឋ និងត្រូវធានានូវភាពសម្ងាត់ចំពោះការផ្ដល់របាយការណ៍ និងពាក្យបណ្ដឹង តវ៉ាដែលពាក់ព័ន្ធ៕ 

ដកស្រង់ចេញពីកាសែតរស្មីកម្ពុជាលេខ ៦៣៧៣ ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់