សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី

ប្រសាសន៍​របស់ឯកឧត្តមប្រធាន គ.ជ.អ.ប

តាងនាមឱ្យគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ខ្ញុំសូមស្វាគមន៍ លោកអ្នកដែលបានចូលមកកាន់គេហទំព័ររបស់យើង។ តាមរយៈគេហទំព័រនេះ លោក អ្នកអាចស្វែងរកព័ត៌មានជាច្រើន អំពី គ.ជ.អ.ប គោលនយោបាយ ច្បាប់ កម្មវិធី ផែនការ សកម្មភាព និងការវិវឌ្ឍន៍នានា។

 

គ.ជ.អ.ប ត្រូវបានបង្កើតឡើងដើម្បីជំរុញការអនុវត្តច្បាប់រៀបចំអង្គការឆ្នាំ២០០៨ (ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ)។ ច្បាប់នេះ នឹងនាំមកនូវការផ្លាស់ប្ដូរយ៉ាងសំខាន់ក្នុងដំណើរការអភិបាលកិច្ចនៅកម្ពុជា និងដំណើរការនៃការផ្តល់សេវានានាជូនប្រជាពលរដ្ឋ។ ច្បាប់រៀបចំអង្គការមានឥទ្ធិពលដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដូចដែលបានកំណត់នៅក្នុង

ក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយច្បាប់នេះ ផ្ដល់អាណត្តិដល់ គ.ជ.អ.ប ដើម្បីឈានឆ្ពោះ

ទៅរកកំណែទម្រង់នេះ។

 

រាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ជនងាយ

រងគ្រោះ និងជនពិការ។ យើងបានធ្វើឱ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលខ្លីទាក់ទងនឹងស្ថិរភាពនយោបាយ លទ្ធិ

ប្រជាធិបតេយ្យ សេរីនីយកម្មសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍនានានៅក្នុងវិស័យកសិកម្ម អប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និង

វិស័យផ្សេងៗទៀត។ ទោះបីជាយ៉ាងណាក៏ដោយ យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញ។ យើងចង់ឃើញកូនចៅរបស់

យើងទាំងអស់ទទួលបាននូវការអប់រំប្រកបដោយគុណភាពខ្ពស់ ទទួលបានសេវាសុខភាពប្រកបដោយគុណភាព។ យើងចង់បាន

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារដែលអាចឱ្យវិស័យកសិកម្មមានការរីកចម្រើន។ យើងចង់ឲ្យប្រព័ន្ធអភិបាលកិច្ចដែលជំរុញឱ្យ

មានការរីកចម្រើនខាងសហគ្រាស និងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីបង្កើតការងារ និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ

ឡើង។ ទាំងអស់នេះគឺជាឧទាហរណ៍នៃគោលដៅនានាដែលជាផ្នែកនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងកំណែទម្រង់វិមជ្ឈការ

និងវិសហមជ្ឈការ។

 

ដើម្បីសម្រេចបានគោលដៅទាំងនេះ របៀបរបបបំពេញការងាររបស់រដ្ឋាភិបាលកម្ពុជានឹងត្រូវផ្លាស់ប្តូរ ដោយបង្កើតប្រព័ន្ធអភិបាលកិច្ច

ថ្មី ដែលបង្ខិតការផ្ដល់សេវាឱ្យកាន់តែជិតប្រជាពលរដ្ឋ។ ទស្សនវិស័យរបស់រាជរដ្ឋាភិបាលបានកំណត់ថា៖ «ប្រព័ន្ធនេះត្រូវដំណើរការ

ប្រកបដោយតម្លាភាព និងគណនេយ្យភាព ដើម្បីជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈដើម្បីឆ្លើយតបទៅនឹងតម្រូវ

ការរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។

 

យើងជឿជាក់ថា ប្រព័ន្ធអភិបាលកិច្ចថ្មីគឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រទេស។ យើងបានរៀបចំឲ្យមានក្រុមប្រឹក្សាជាប់ឆ្នោត

នៅថ្នាក់ក្រោមជាតិ ហើយយើងនឹងផ្ដល់ការទទួលខុសត្រូវឱ្យពួកគាត់ជាបណ្ដើរៗ រួមជាមួយនឹងធនធានមនុស្ស និងហិរញ្ញវត្ថុ ដើម្បី

ផ្ដល់សេវាសាធារណៈឱ្យបានទូលំទូលាយ។ ពួកគេនឹងក្លាយជាអ្នកអនុវត្តតាមបែបប្រជាធិបតេយ្យ ប្រកបដោយប្រសិទ្ធភាព តម្លាភាព

និងគណនេយ្យភាព ដែលអាចដោះស្រាយបញ្ហាយេនឌ័រ និងវិសមភាពផ្សេងៗបានកាន់តែប្រសើរ និងអាចប្រឆាំងអំពើពុករលួយបាន

ទៀតផង។ យើងទទួលស្គាល់ថា ការអភិវឌ្ឍមិនមែនបានមកពីរដ្ឋាភិបាលតែឯកឯងនោះទេ ប៉ុន្តែវាត្រូវការការចូលរួមពីប្រជាពលរដ្ឋ

អង្គការសង្គមស៊ីវិល និងវិស័យឯកជន ហើយប្រព័ន្ធថ្មីនឹងធ្វើការសម្របសម្រួលលើកិច្ចការនេះ។

 

កំណែទម្រង់នេះនឹងជួបការលំបាក ភាពសាំញ៉ាំ ការចំណាយនូវពេលវេលា និងថវិកា។ រាជរដ្ឋាភិបាលមានការតាំងចិត្តក្នុងការអភិវឌ្ឍ

ការផ្ដល់ថវិកា និងការអនុវត្តកម្មវិធីកំណែទម្រង់រយៈពេល១០ឆ្នាំដ៏មានសារៈសំខាន់នេះ។ យើងពិតជាមានភ័ព្វសំណាងដោយមានដៃគូ

អភិវឌ្ឍន៍គាំទ្រគោលនយោបាយ និងផែនការរបស់យើងយ៉ាងខ្លាំងក្លា និងផ្ដល់ជំនួយហិរញ្ញវត្ថុ និងប្រភេទជំនួយផ្សេងទៀត ដើម្បីជួយ

យើងក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ជាតិរបស់យើង។ យើងក៏សូមថ្លែងអំណរគុណចំពោះការគាំទ្រ និងការផ្ដល់ជំនួយនេះផងដែរ។

 

យើងនឹងប្រើប្រាស់គេហទំព័រ គ.ជ.អ.ប នេះដើម្បីផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីកិច្ចការរបស់យើង។ យើងចង់អោយលោក

អ្នកបានដឹងនូវអ្វីដែលយើងកំពុងធ្វើការ របៀបដែលយើងបំពេញការងារ និងការវិវឌ្ឍន៍ដែលយើងសម្រេចបាន។ ខ្ញុំជឿជាក់ថា យើង

នឹងទទួលបាននូវមេរៀនបទពិសោធន៍នានាដើម្បីចែករំលែកដល់លោក អ្នក។ យើងនឹងផ្ដល់ឯកសារទាំងភាសាខ្មែរ និងភាសា

អង់គ្លេសតាមដែលអាចធ្វើទៅបាន តាមរយៈគេហទំព័រនេះ។ យើងក៏សូមស្វាគមន៍រាល់មតិ យោបល់ និងការស្នើសុំនានារបស់លោក

អ្នកទាក់ទងនឹងទិដ្ឋភាពនៃការបំពេញការងាររបស់យើង៕

 

ស ខេង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប

 

 

 

ប្រសាសន៍​​សម្តេចក្រឡាហោម ស ខេង

ស្វែងរក

​សម្លេង​

ប្រសាសន៍ ឯកឧត្តម ស ខេង ក្នុងកិច្ចប្រជុំលើកទី១០របស់ គ.ជ.អ.ប

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុងសិក្ខាសាលាបញ្ចប់គម្រោង PILAC2 (21-01-2015) 

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុង សិក្ខាសាលា ចែករំលែក បទពិសោធន៍ ការផ្ទេរមុខងារ ទៅកាន់ រដ្ឋបាល ថ្នាក់ក្រោមជាតិ

 

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ថ្លែងបើកកិច្ចប្រជុំលើកទី៩ របស់ គ.ជ.អ.ប

ឯកឧត្តម ជាម ប៉េអា ប្រធាន អង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ ផែនការ យុទ្ធសាស្ត្រ គណនេយ្យ ភាពសង្គម (14-08-14)

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ យុទ្ធសាស្រ្ត គណនេយ្យ ភាពសង្គម (13-08-14)

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុង វគ្គបណ្តុះ បណ្តាល គ្រូឧទ្ទេស រាជធានី ខេត្ត វគ្គ២ ស្តីពី ផែនការ អភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធី វិនិយោគ បីឆ្នាំ រំកិល រាជធានី ខេត្ត ថ្ងៃទី១៤ កក្កដា ២០១៤

មតិសំណេះសំណាលឯកឧត្ដម សក់ សេដ្ឋា ក្នុងសិក្ខាសាលា សេចក្តីព្រាង អនុក្រឹត្យ ការរៀបចំដីកា ការអនុវត្ត មុខងារជា ជម្រើស នៅថ្នាក់ ក្រោមជាតិ និងឯកសារ ផអ៣ ទី២

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស រាជធានី ខេត្ត ស្តីពីផែនការអភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ថ្ងៃទី៧ កក្កដា ២០១៤

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ អង្គការសហគមន៍មូលដ្ឋាន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ការចួលរូមរបស់យុវជន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ម៉ោងជួបប្រជាពលរដ្ឋ

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ២)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ១)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី១)

សុន្ទរកថារបស់ឯកឧត្តម ស ខេង ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

សុន្ទរកថារបស់ឯកឧត្តម សក់ សេដ្ឋា ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

វេទិកាពិភាក្សា ជីវិតយើង សង្គមយើង

វេទិកាពិភាក្សា នៅក្រុងបាត់ដំបង និងពោធិសាត់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅកម្ពុជា

ការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ

កិច្ចពិគ្រោះយោបល់នៅថ្នាក់មូល ដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់

ដំណើរការសម្រេចចិត្តរបស់ ក្រុមប្រឹក្សា  

 

ការពិគ្រោះយោបល់នៅថ្នាក់ មូលដ្ឋានរបស់ក្រុមប្រឹក្សាស្រុក ក្រុង 

ការផ្សព្វផ្សាយនិងទទួលព័ត៌មាន ពីក្រុមប្រឹក្សា

ប្រជាពលរដ្ឋសកម្ម

លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានការឆ្លើយតប

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា ស្រុក ក្រុង

ការចូលរួមនិងទទួលយោបល់របស់យុវវ័យ
និងកុមារក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សា

ការចាត់អាទិភាពបញ្ហាក្នុងកម្មវិធីវិនិយោគស្រុក ក្រុង     

ដើម្បីសហគមន៍ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ

សារប្រយោជន៍នៃការចុះបញ្ជីកំណើត

សារប្រយោជន៍នៃការចុះបញ្ជី
អាពាហ៍ពិពាហ៍

សារប្រយោជន៍នៃការចុះបញ្ជីមរណភាព

បណ្ណាល័យ គ.ជ.អ.ប (NCDD Library)