សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី

អនុកម្មវិធីទី១ (លេខាធិការដ្ឋាន គ.ជ.អ.ប)

អនុកម្មវិធីទី១មានតួនាទី៖

  • រៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
  • ជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតាមវិស័យ និងផ្ទេរមុខងារ
  • ពង្រឹងសមត្ថភាពក្នុងការសម្របសម្រួល ការគ្រប់គ្រង និងការតាមដាន
  • រៀបចំប្រព័ន្ធប្រឹក្សាយោបល់សម្រាប់ក្រុមប្រឹក្សា និងការផ្តល់ប្រព័ន្ធគាំទ្រ និងការហ្វឹកហ្វឺនដល់ក្រុមប្រឹក្សា

 

អនុកម្មវិធីនេះមានតួនាទីរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ការធានាបាននូវការអនុវត្តតាមចក្ខុវិស័យ ការត្រួតពិនិត្យនិងការតាមដាននូវវឌ្ឍនភាពនៃការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចមានចែងនៅក្នុងច្បាប់រៀបចំអង្គការ និងកម្មវិធីជាតិ។ ក្នុងនាម គ.ជ.អ.ប លេខាធិការដ្ឋាន គ.ជ.អ.ប នឹងធ្វើការសម្របសម្រួល និងតាមដានការអនុវត្តអនុកម្មវិធីទាំង៦ដោយក្រសួង ស្ថាប័ននានា តាមរយៈកិច្ចព្រមព្រៀង ដែលមានការផ្តល់ធនធានដោយលេខាធិការដ្ឋាន គ.ជ.អ.ប។

 

លេខាធិការដ្ឋាន គ.ជ.អ.ប នឹងអនុវត្តកិច្ចការខាងលើនេះ តាមរយៈការអនុវត្តអនុកម្មវិធីមួយផ្ទាល់ខ្លួន ដោយរួមបញ្ចូលនូវក្រុមទីប្រឹក្សាដែលនឹងត្រូវដាក់ពង្រាយនៅថ្នាក់ក្រុង ស្រុក និងថ្នាក់ខេត្តដើម្បីជួយសម្របសម្រួល និងតាមដានការអនុវត្តសកម្មភាពនានារបស់ផអ៣។ លេខាធិការដ្ឋាន គ.ជ.អ.ប នឹងដឹកនាំនូវការរៀបចំយន្តការនានាសម្រាប់ត្រួតពិនិត្យ ផ្នែកនីត្យានុកូលភាព។
 
តាមរយៈការអនុម័តកម្មវិធីជាតិ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការផ្ទេរសិទ្ធិអំណាចក្នុងការដាក់ចេញនូវបទប្បញ្ញត្តិ និងការទទួលខុសត្រូវក្នុងការផ្តល់សេវាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំណុចនេះមានសារៈសំខាន់ណាស់ក្នុងការធានាថា រដ្ឋបាលថ្នាក់ក្រោមជាតិដែលទើបនឹងបង្កើតថ្មី នឹងត្រូវបានយកចិត្តទុកដាក់ និងជាបណ្តើរៗមានការទទួលខុសត្រូវកាន់តែច្រើនឡើងនៅក្នុងកិច្ចការស្នូលរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសាធារណៈ និងក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គមនានា។
 
ជំហាន ជាបឋម គឺត្រូវធ្វើឱ្យមានការព្រមព្រៀងគ្នានៅក្នុង“រាជរដ្ឋាភិបាលទាំងមូល”លើការអនុវត្តដំណើរការនៃការប្រគល់មុខងារ ក្នុងវិធីសាស្ត្រប្រកបដោយសង្គតិភាព និងតម្លាភាពនៅក្នុងក្រសួង ស្ថាប័នទាំងអស់ ជាមួយគ្នានិងការកំណត់ពីកិច្ចដំណើរការនេះ ត្រូវមានការកំណត់ពីវិស័យ ឬសេវាជាអាទិភាព ដើម្បីចាប់ផ្តើមដំណើរការនៃការប្រគល់មុខងារនេះ។
 
ក្នុង អំឡុងពេល ផអ៣ នឹងមានគម្រោងសាកល្បងជាច្រើនដែលត្រូវអនុវត្តដើម្បីធ្វើតេស្តសាកល្បងអំពី របៀបរៀបចំដែលបានជ្រើសរើសមួយចំនួន និងដើម្បីធ្វើការសិក្សាស្វែងយល់ នូវមេរៀនសំខាន់ៗស្តីពីការរៀបចំនានា សម្ព័ន្ធ និងការគ្រប់គ្រងលើរបៀបរៀបចំ តាមបែបធ្វើប្រតិភូកម្ម និងវិសហមជ្ឈការ។
 
ការអនុវត្តមុខងារជាក់លាក់ដែលបានធ្វើប្រតិភូកម្ម ឬប្រគល់ដោយក្រសួង ស្ថាប័ន មិនមែនជាគោលបំណងតែមួយគត់របស់រដ្ឋបាលថ្នាក់ក្រោមជាតិនោះឡើយ។ តាមការពិត អាណត្តិទូទៅសម្រាប់កិច្ចអភិវឌ្ឍមូលដ្ឋាន គឺជាចំណុចដ៏សំខាន់បំផុតដែលបញ្ជាក់ពីអត្តសញ្ញាណនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ការធ្វើបែបនេះអាចឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានស្វ័យភាពក្នុងនាមជាអង្គភាពតំណាងនយោបាយនៅមូលដ្ឋាន ពោលគឺមិនគ្រាន់តែជាអង្គភាពមួយនៃរដ្ឋបាលកណ្តាលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប៉ុណ្ណោះនោះទេ។ ចំណុចនេះនឹងបង្កើតឱ្យមានបរិយាកាសដ៏ធំធេងមួយ ដែលរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវអនុវត្តស្វ័យភាពរបស់ខ្លួនក្នុងការកៀរគរធនធានមូលដ្ឋាន និងការឆ្លើយតបនឹងតម្រូវការមូលដ្ឋាន។
 
ជាមួយគ្នានេះដែរ សមត្ថភាពនៅថ្នាក់ឃុំ សង្កាត់ នឹងត្រូវបានពង្រឹងបន្ថែមពីភាពជាម្ចាស់ក្នុងការងារកៀរគរគ្រប់គ្រងធនធាន ដើម្បីគាំទ្រគម្រោងរួមគ្នាតាមរូបភាពអន្តររដ្ឋបាល (កិច្ចសហប្រតិបត្តិការរវាងឃុំ សង្កាត់ និងឃុំ សង្កាត់ និងរវាងឃុំ សង្កាត់ជាមួយក្រុង ស្រុក) ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពឆ្លើយតបទៅនឹងតម្រូវការមូលដ្ឋាន និងប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាព។


អនុកម្មវិធីទី១ ក៏កំណត់នូវសកម្មភាពនានាសម្រាប់អភិវឌ្ឍន៍សមត្ថភាពរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តមុខងារ និងកាតព្វកិច្ចរបស់ខ្លួន។ អនុកម្មវិធីនេះ នឹងត្រូវអនុវត្តដោយមានការសម្របសម្រួលជាមួយអនុកម្មវិធីទី២ (ក្រសួងមហាផ្ទៃ) ក្នុងការអភិវឌ្ឍសមត្ថភាព ដែលផ្តោតលើផ្នែកប្រតិបត្តិនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

លេខាធិការដ្ឋាន គ.ជ.អ.ប មានរចនាសម្ព័ន្ធដូចខាងក្រោម ៖
-    អង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ
-    អង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន
-    អង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី
-    អង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ
-    ក្រុមសវនកម្មផ្ទៃក្នុង
-    ក្រុមជំនួយការ


 

ប្រសាសន៍​​សម្តេចក្រឡាហោម ស ខេង

ស្វែងរក

​សម្លេង​

ប្រសាសន៍ ឯកឧត្តម ស ខេង ក្នុងកិច្ចប្រជុំលើកទី១០របស់ គ.ជ.អ.ប

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុងសិក្ខាសាលាបញ្ចប់គម្រោង PILAC2 (21-01-2015) 

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុង សិក្ខាសាលា ចែករំលែក បទពិសោធន៍ ការផ្ទេរមុខងារ ទៅកាន់ រដ្ឋបាល ថ្នាក់ក្រោមជាតិ

 

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ថ្លែងបើកកិច្ចប្រជុំលើកទី៩ របស់ គ.ជ.អ.ប

ឯកឧត្តម ជាម ប៉េអា ប្រធាន អង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ ផែនការ យុទ្ធសាស្ត្រ គណនេយ្យ ភាពសង្គម (14-08-14)

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ យុទ្ធសាស្រ្ត គណនេយ្យ ភាពសង្គម (13-08-14)

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុង វគ្គបណ្តុះ បណ្តាល គ្រូឧទ្ទេស រាជធានី ខេត្ត វគ្គ២ ស្តីពី ផែនការ អភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធី វិនិយោគ បីឆ្នាំ រំកិល រាជធានី ខេត្ត ថ្ងៃទី១៤ កក្កដា ២០១៤

មតិសំណេះសំណាលឯកឧត្ដម សក់ សេដ្ឋា ក្នុងសិក្ខាសាលា សេចក្តីព្រាង អនុក្រឹត្យ ការរៀបចំដីកា ការអនុវត្ត មុខងារជា ជម្រើស នៅថ្នាក់ ក្រោមជាតិ និងឯកសារ ផអ៣ ទី២

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស រាជធានី ខេត្ត ស្តីពីផែនការអភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ថ្ងៃទី៧ កក្កដា ២០១៤

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ អង្គការសហគមន៍មូលដ្ឋាន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ការចួលរូមរបស់យុវជន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ម៉ោងជួបប្រជាពលរដ្ឋ

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ២)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ១)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី១)

សុន្ទរកថារបស់ឯកឧត្តម ស ខេង ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

សុន្ទរកថារបស់ឯកឧត្តម សក់ សេដ្ឋា ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

វេទិកាពិភាក្សា ជីវិតយើង សង្គមយើង

វេទិកាពិភាក្សា នៅក្រុងបាត់ដំបង និងពោធិសាត់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅកម្ពុជា

ការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ

កិច្ចពិគ្រោះយោបល់នៅថ្នាក់មូល ដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់

ដំណើរការសម្រេចចិត្តរបស់ ក្រុមប្រឹក្សា  

 

ការពិគ្រោះយោបល់នៅថ្នាក់ មូលដ្ឋានរបស់ក្រុមប្រឹក្សាស្រុក ក្រុង 

ការផ្សព្វផ្សាយនិងទទួលព័ត៌មាន ពីក្រុមប្រឹក្សា

ប្រជាពលរដ្ឋសកម្ម

លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានការឆ្លើយតប

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា ស្រុក ក្រុង

ការចូលរួមនិងទទួលយោបល់របស់យុវវ័យ
និងកុមារក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សា

ការចាត់អាទិភាពបញ្ហាក្នុងកម្មវិធីវិនិយោគស្រុក ក្រុង     

ដើម្បីសហគមន៍ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ

សារប្រយោជន៍នៃការចុះបញ្ជីកំណើត

សារប្រយោជន៍នៃការចុះបញ្ជី
អាពាហ៍ពិពាហ៍

សារប្រយោជន៍នៃការចុះបញ្ជីមរណភាព

បណ្ណាល័យ គ.ជ.អ.ប (NCDD Library)