Message from the chairman

he-moi

Deputy chairman

HE-MOEF

NCDD Library

library

Latest Report

លិខិតបទដ្ឋានគតិយុត្តថ្មីៗ

អនុក្រឹត្យការសុំច្បាប់មន្រ្តីរាជការស៊ីវិល

ការ​បើក​ការ​ដ្ឋាន​សាង​សង់​ផ្លូវ​លំ​ចូល​តំបន់​ដី​សម្បទាន​សង្គម​កិច្ច ឃុំ​ទីពោ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ

ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១២៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៏សេដ្ឋកិច្ច (LASED) ​បានធើ្វ​​ការបើកការដ្ឋានសាង​សង់ផ្លូវ​លំមួយ​ នៅតំបន់ដីសម្បទានសង្គមកិច្ចឃុំទីពោ ​ដែលមានប្រវែងសរុប​ចំនួន ១១.០៥គីឡូម៉ែត​ និ​ងទទឹង ៥ម៉ែត្រ​ដើម្បី​សម្រូល​​​​​​​​ដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោកបណ្ឌិត​ សារេត បូរាមី នាយក​គម្រោង​ LASED ​ថ្នាក់ជាតិ  ឯកឧត្តម ជាម ប៉េអា ប្រធាន​សម្របសម្រួល​គម្រោង LASED ថ្នាក់ជាតិ និងលោក ឡង គីសឹង នាយករដ្ឋ ​បាល​​សាលាខេត្ត ជាតំណាងអភិបាលខេត្តកំពង់ធំ​ និងដោយមានការសម្របសម្រួល​ពី​ប្រធាន​​​​​​គម្រោង LASED ថ្នាក់ខេត្ត និងមានការចូលរួម​អបអរសាទរ ពីក្រុម ការងារគម្រោងនិងទីប្រឹក្សា លោកទីប្រឹក្សាផអ៣ខេត្តកំពង់ធំ តំណាងមន្ទីរពាក់ព័ន្ធ តំ​ណាង​អង្គការ GIZ ក្រុម​ការងារ​ថ្នាក់ស្រុក​ ឃុំ និងប្រជាពលរដ្ឋសរុបចំនួន​ ២៧៨នាក់ (ស្រីចំនួន១៩២  នាក់)។​

 

កន្លងមកគម្រោងបានធ្វើការឧបត្ថម្ភគាំទ្រនូវសំភារៈកសិកម្មនិងលំនៅដ្ឋាន ក៏ដូចជាការផ្តល់នូវសេវា​បណ្តុះ​​​បណ្តាលពង្រឹង​​ សមត្ថភាពជូនដល់ប្រជាពលរដ្ឋដែលលទទួលបានដីសម្ប​ទានសង្គមកិច្ច ជាពិសេស​ការ​​​​សាងសង់​នូវ​ហេដ្ឋា​រ​​ចនាសម្ព័ន្ធមូលដ្ឋាន​រួមមានដូចជា​ អណ្តូងស្នប់ សាលារៀន ប៉ុស្តិសុខភាព អគារ​សហគមន៏ ជម្រកស្នាក់នៅ ផ្លូវក្នុងតំបន់លំនៅដ្ឋាន និង​ផ្លូវកសិម្ម ។ល។ យ៉ាងណាមិញ​ការចាប់ផ្តើម​សាង​សង់​នូវផ្លូវមួយ​ខ្សែថ្មីនេះ​ជា​ ចំណងដៃដ៏ត្រចះត្រចង់អំពីរាជរដ្ឋាភិបាលឆ្លើយតបនិងតំរូវការបន្ទាន់របស់ប្រជាពល ​រដ្ឋ​ក្នុង​​ការ​សម្រួលដល់ការ​​​​​ធ្វើដំណើរ ដឹកជញ្ជូននិងការប្រាស្រ័យ​ទាក់​ទង​​ពីភូមិមួយទៅភូមិមួយ​ដែលប្រជាពលរដ្ឋ​ ធ្លាប់​តែ​ទទួលនូវការ​លំបាក​នាពេលកន្លងមក។

ក្នុង­ឧកាសនេះលោក បណ្ឌិត សារេត បូរាមី ប្រធានគ្រប់គ្រងគម្រោងថ្នាក់ជាតិ បានមានប្រសាសន៍​ផ្តាំផ្ញើរ​​ដល់​ប្រជាពលរដ្ឋ ក្នុងការយកចិត្តទុកដាក់ថែរក្សាផ្លូវលំនេះឲ្យប្រើប្រាស់បានយូរអង្វែង និងត្រូវគិតថាផ្លូវ​នេះ​​ជាផ្លូវ​របស់​យើង ជាសម្បត្តិរបស់ភូមិយើងដែលចាំបាច់ត្រូវមានឆន្ទៈរួបរួមគ្នា​ ក្នុងការថែរក្សាការពារ​អោយ​អស់​​លទ្ធ​ភាព​​​​​​ ដើម្បីធានាការប្រើប្រាស់បានសមស្របក្នុងការបំរើអោយផលប្រយោជន៏ និងជីវភាពរបស់​​បងប្អូន​ប្រជា​ពលរដ្ឋ​យើងទាំងអស់គ្នា។​ លោកបណ្ឌិតក៏បានណែនាំដល់តំណាងក្រុមហ៊ុនទទួលការ​ ​អោយមានការ​យក​​​ចិត្តទុក​ ដាក់អនុវត្តន៏ការងារស្ថាបនាផ្លូវនេះសមស្របតាមបទដ្ឋានបច្ចេកទេសធានានូវគុណភាពខ្ពស់ និង​ ទាន់ពេលវេលាទៅតាមកិច្ចសន្យាដើម្បីបំពេញដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋយើងអោយបានឆាប់។ ​ ថ្នាក់ដឹកនាំគម្រោងនិងគណៈអធិបតីក៏បានណែនាំនិងលើកកំពស់ការយកចិត្តទុកដាក់របស់បងប្អូនប្រជាពល ​រដ្ឋក្នុងការប្រើប្រាស់ដីដែលគម្រោងបានចែកជូនអោយមានប្រសិទ្ធភាព និង​ប្រសិទ្ធផលខ្ពស់​សម​ស្របទៅតាម​គោល​បំណងរបស់គម្រោង និងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។​

តំណាងក្រុមហ៊ុន ហុង ឆាយហេង​ បានបញ្ជាក់ថាក្រុមហ៊ុននឹងយកចិត្តទុកដាក់ខ្ពស់​អនុវត្តន៏​តាម​បទ​ដ្ឋានបច្ចេកទេសឲ្យបានសមស្រប​។ តាមកិច្ចសន្យាការងារសាងសង់នេះមាន ​​រយៈ​ពេល​០៦ខែ​តែ​ទោះជាយ៉ាង​ណា​ក្រុមហ៊ុន និងខិតខំបញ្ចប់ការងារក្នុងត្រឹមរយៈពេល ០៣ខែប្រសិនបើមិនមាន​បញ្ហា​រាំងស្ទះ​ខ្លាំង​នោះទេ​។

នៅទីបញ្ចប់គណៈធិបតីបានឡើងបញ្ជាបើកគ្រឿងចក្រជាសក្ខីភាព​បើការដ្ឋាន​សាង​សង់ផ្លូវ​មេ​​​​​ចាប់​​ពីពេល​នេះ​តទៅ។​

ប្រជាពលរដ្ឋមានការសប្បាយរីករាយក្រៃលែងនិងម្នាក់ៗសំដែងនូវទឹកមុខញញឹមប្រកបដោយក្តី
ស ​ង្ឃឹម​​នឹងបានថ្លែងអំណរ​គុណដល់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរដែលបានយក​ចិត្តទុកដាក់ និងរួម​សហការគ្នាក្នុងការ​សាង​សង់ផ្លូវលំក្រាលគ្រួស​ក្រហម ដែល​ជា​​​ចំណងដៃថ្មី ជូនដល់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ ពួកគាត់ ដែល​កន្លង​មក​ទីនេះ​ពុំមានផ្លូវ​បានសមរម្យនោះទេ ការធ្វើដំណើរក៏​ចំ​ណាយ​​​ពេលយូរ ជាពិសេសនៅរដូវភ្លៀងត្រូវបាន​ទឹកហូរ​កាត់ផ្តាច់ បង្ករ​ឲ្យ​​មានការខកខានក្នុងធ្វើដំណើរ តែពេលនេះគឺមានផ្លូវថ្មីមួយខ្សែនេះ​លែងព្រួយបារម្ភណ៍​ទៀតហើយ។