Welcome to NCDD, Cambodia D&D

Text size
  • Increase font size
  • Default font size
  • Decrease font size
Home News/Events National គ.ជ.អ.ប ​ពិភាក្សា ផ្តល់​យោបល់ និង​ឯកភាព​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​កិច្ច​ដំណើរ​ការ​ទូទៅ​នៃ​ការ​ផ្ទេរ​មុខងារ​ និង​ធនធាន​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

គ.ជ.អ.ប ​ពិភាក្សា ផ្តល់​យោបល់ និង​ឯកភាព​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​កិច្ច​ដំណើរ​ការ​ទូទៅ​នៃ​ការ​ផ្ទេរ​មុខងារ​ និង​ធនធាន​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

E-mail Print

ភ្នំពេញ ២៧ មករា ២០១២៖ គណៈ​កម្មាធិការ​​ជាតិ​​សម្រាប់​​ការ​​អភិវឌ្ឍ​​តាម​​បែប​​​ប្រជា​​ធិប​​តេយ្យ​​​​នៅ​​ថ្នាក់​​ក្រោម​​ជាតិ (គ.ជ.អ.ប)

កាល​​​​​ពី​​​ថ្ងៃ​​​ទី​​​២៦ ខែ​មករា ឆ្នាំ​២០១២ បាន​​ពិភាក្សា ផ្តល់​​យោបល់ និង​ឯកភាព​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​​កិច្ច​​ដំណើរ​​ការ​ទូទៅ​នៃ​ការ​ផ្ទេរ​មុខងារ​ និង​ធនធាន​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ដាក់​ជូន​រាជ​រដ្ឋា​ភិបាល​ពិនិត្យ និង​សម្រេច​​នៅ​ក្នុង​ត្រី​មាស​ទី​១​នៃ​ឆ្នាំ​២០១២ ​នេះ។

 

altការផ្ទេរមុខងារ និងធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺ​ជា​សមាស​​​​ធាតុ​​ស្នូលមួយនៃ​កម្មវិធីជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​​ប្រជា​ធិបតេយ្យ​នៅ​​ថ្នាក់​​ក្រោម​ជាតិ​រយៈ​ពេល១០ឆ្នាំ (២០១០-០១៩)​។​ ​ផែនការ​​​អនុវត្ត​បី​ឆ្នាំ​ដំបូង​​(ផអ៣/២០១១-២០១៣) នៃ​កម្មវិធី​​ជាតិ​ ក៏​​បាន​​កំណត់​ឲ្យ​មាន​​ការ​​​រៀបចំ​បង្កើត​នូវ​​លិខិត​​​បទដ្ឋាន​ច្បាប់ និង​សៀវភៅ​​ណែនាំ​​​បច្ចេកទេស​​នានា​​​សម្រាប់​​កិច្ច​​ដំណើរ​​ការ​​ផ្ទេរ​​មុខងារ និង​​ធនធាន​​ទៅ​​រដ្ឋបាល​ថ្នាក់​ក្រោម​​ជាតិ ​ព្រម​​ទាំង​​កំណត់​​ឲ្យ​​មាន​​ការ​​ដាក់​​ឲ្យ​​អនុវត្ត​​សាកល្បង​​នូវ​​ការ​ផ្ទេរ​មុខ​ងារ​ជាមូលដ្ឋាន សំខាន់ៗ​មួយ​ចំនួន ​រួមជាមួយនឹងការផ្ទេរធនធាន​សម​ស្រប​ឲ្យ​ទៅ​រដ្ឋបាល​​ថ្នាក់​ក្រោម​ជាតិ។

ដោយ​មាន​កិច្ច​សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ និង​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ អនុ​គណៈ​កម្មាធិការ​មុខងារនិង​ធនធាន​​នៃ​ គ.ជ.អ.ប និង​លេខាធិការ​ដ្ឋាន គ.ជ.អ.ប បាន​ធ្វើ​ការ​សិក្សា និង​រៀបចំ​សេចក្តី​ព្រាង​អនុ​ក្រឹត្យ​ស្តីពី​ដំណើរ​ការ​ទូទៅ​នៃ​ការ​ផ្ទេរ​មុខងារ​ និង​ធនធាន​ទៅ​អោយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក្នុង​គោល​បំណង​កំណត់​នូវ​គោលការណ៍​សំខាន់ៗ​ និង​កិច្ច​ដំណើរ​ការ​ទូទៅ​​នៃ​ការ​រៀបចំ​ផ្ទេរ​មុខងារ និង​ធនធាន​ទៅ​អោយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ធានា​អោយ​កិច្ច​ដំណើរ​ការ​ផ្ទេរ​មុខងារ​ និង​ធនធាន​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ ជា​ជំហ៊ានៗ និង​ដោយ​ប្រុង​ប្រយ័ត្ន។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៦​របស់ គ.ជ.អ.ប កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១២  ឯកឧត្តម ស ខេង ឧប​​នាយក​​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ គ.ជ.អ.ប បាន​មាន​ប្រសាសន៍​តាម​រយៈ​សុន្ទរកថា ថា កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ គឺ​មាន​ការ​ពាក់ព័ន្ធ​ចាំបាច់​ទៅ​នឹង​ការ​ផ្ទេរ​មុខងារ និង​ធនធាន​ទៅ​អោយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បី​បង្ខិត​សេវា​អោយ​​ទៅ​កៀក​​​ប្រជាពលរដ្ឋ មាន​តម្លាភាព និង​មាន​គណនេយ្យ​ភាព​ចំពោះ​ប្រជាពលរដ្ឋ​ និង​បង្កើន​ភាព​ជា​ម្ចាស់​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដែល​ជា​អ្នក​ជាប់​ឆ្នោត និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ដែល​ជា​ការ​រួម​ចំណែក​ដ៏​មាន​សារៈ​សំខាន់​សម្រាប់​កិច្ច​អភិវឌ្ឍ​មូលដ្ឋាន។

ឯកឧត្តម ស ខេង មាន​ប្រសាសន៍​បន្ត​ថា៖ «ក្នុង​ខណៈ​ដែល​រចនា​សម្ព័ន្ធ និង​ប្រព័ន្ធ​សំខាន់ៗ​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​បាន​រៀបចំ​ឡើង​វិញ និង​ដាក់​អោយ​អនុវត្ត​ជា​បណ្តើរ​ៗ រួច​ហើយ​នោះ នេះ​ជា​ពេល​វេលា​ដ៏​សម​ស្រប​មួយ ដែល​យើង​ត្រូវ​ចាប់​ផ្តើម​គិតគូរ​អំពី​ការ​ផ្ទេរ​មុខងារ​ និង​ធនធាន​ទៅ​អោយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បី​អោយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទាំង​នោះ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ និង​គ្រប់គ្រង​ការ​ផ្តល់​សេវា​នានា​ដែល​ខ្លួន​អាច​ធ្វើ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ​តាម​តម្រូវ​ការ​ដែល​បាន​កំណត់​នៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍​របស់​ខ្លួន​ក្រោម​ការ​ទទួល​ខុស​ត្រូវ​យ៉ាង​ពេញ​លេញ និង​មាន​គណនេយ្យ​ភាព​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន»។

ឯកឧត្តម ស ខេង មាន​ប្រសាសន៍​ថា កិច្ច​ដំណើរ​ការ​ផ្ទេរ​មុខងារ​ និង​ធនធាន​គឺ​ជា​កិច្ចការ​ដ៏​សាំញាំ និង​រសើប ប៉ុន្តែ​វា​ជា​កិច្ចការ​ដែល​ចាំបាច់​ត្រូវ​តែ​អនុវត្ត ដោយ​មាន​ការ​តាំង​ចិត្ត​ និង​ការ​សម្រប​សម្រួល​ជាមួយ​យុទ្ធសាស្ត្រ​តាម​វិស័យ​នានា​សម្រាប់​ការ​លើក​កម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ។

«​យើង​ត្រូវ​បំពេញ​ការងារ​នេះ​ដោយ​ប្រុង​ប្រយ័ត្ន និង​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង​នៃ​សង្គម សេដ្ឋកិច្ច និង​សមត្ថភាព​ធនធាន​មនុស្ស​របស់​យើង ជាមួយ​ការ​រៀន​សូត្រ​បទពិសោធន៍​ពី​ប្រទេស​ផ្សេងៗ​ទៀត ទាំង​នៅ​ក្នុង​និង​ក្រៅ​តំបន់​ដើម្បី​បង្កា​កុំ​អោយ​មាន​ការ​ខុស​ឆ្គង និង​ត្រៀម​លក្ខណៈ​បង្ការ​ជា​មុន​នូវ​បញ្ហា​ប្រឈម និង​ការ​គ្រប់គ្រង​ហានិភ័យ​នានា​ ដែល​អាច​លេច​ចេញ​ពី​ដំណើរ​ការ​ផ្ទេរ​មុខងារ និង​ធនធាន​នេះ​អោយ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់គ្រង និង​ដោះស្រាយ​បាន»៕

Last Updated ( Tuesday, 28 February 2012 10:49 )  
ភាសាខ្មែរEnglish

Search

 

library

 

bidding-schedule

jobs-procrurement

សេចក្តី​ប្រកាស

Visitor Statistic


Today:345
This month:12095
Total:498659
Date since:2009-02-27
Top 5:
Cambodia flag 56%Cambodia (280828)
United States flag 31%United States (156996)
Canada flag 6%Canada (31847)
Japan flag 1%Japan (5644)
Thailand flag <1%Thailand (3320)
501515 from 166 countries

nvitou.com