Welcome to NCDD, Cambodia D&D

Text size
  • Increase font size
  • Default font size
  • Decrease font size
Home News/Events National បណ្ណាល័យ គ.ជ.អ.ប

បណ្ណាល័យ គ.ជ.អ.ប

E-mail Print

សេចក្ដីជូនដំណឹង

យោងព្រះរាជក្រឹត្យស្ដីពីការបង្កើត គ.ជ.អ.ប លេខ នស,រកត,១២០៨,១៤២៩ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ និង យោងអនុក្រឹត្យ លេខ ២៣ អ.ន.ក្រ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០០៩ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅរបស់ លេខាធិការដ្ឋាន គ.ជ.អ.ប លេខាធិការដ្ឋាន គ.ជ.អ.ប មានកិត្ដិយសសូមជម្រាបជូនសម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី នាងកញ្ញា និង សិស្សានុសិស្សទាំងអស់​មេត្ដាជ្រាបថា លេខាធិការដ្ឋានបានបើកដំណើរការបណ្ណាល័យ មួយដែល​កំពុង​បម្រើ​អ្នក​អាន​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ក្នុងការស្រាវជ្រាវឯកសារផ្សេងៗ  ពិសេសឯកសារដែលទាក់ទងនឹង ការងារ​​វិមជ្ឍការ និងវិសហ​មជ្ឈការ និង​ការពង្រឹ​ងសមត្ថភា​ពរបស់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។

បណ្ណាល័យមានឯកសារជាច្រើនទៀតទាក់ទងនឹងវិស័យនានាដូចជា  កសិកម្ម សេដ្ឋកិច្ច អប់រំ ហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ទេសចរណ៍ ទំនាក់ទំនងអន្ដរជាតិ វិស័យឯកជន ជនជាតិដើមភាគតិច  ភាពក្រីក្រ អភិវឌ្ឍន៍ជនបទ ការប្រើប្រាស់ដីធ្លី យេនឌ័រ របាយការណ៍ គោលការណ៍ និងច្បាប់ផ្សេងៗ ព្រមទាំងឯកសារដែល ទាក់ទងនឹងសង្គមទូទៅ។

បណ្ណាល័យមានកំព្យូទ័រចំនួន១៥ គ្រឿងសម្រាប់បំរើការស្រាវជ្រាវឯកសារតាមរយៈ Internet ដោយពុំគិតថ្លៃ។
បណ្ណាល័យសូមស្វាគមន៍ និងផ្ដល់សេវាកម្មជូនអ្នកអានគ្រប់មជ្ឈដ្ឋានទាំងអស់ក្នុងការអាន ការខ្ចី និងទទួលឯកសារ ត្រឡប់មកវិញ។

បណ្ណាល័យសូមថ្លែងអណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាក្រសួង និងគណៈកម្មាធិការជាតិ់ទាំងអស់នៃរាជរដ្ឋាភិបាល កម្ពុជា អង្គការជាតិ និងអន្ដរជាតិនានា អ្នកនិពន្ធ អ្នកច្បាប់ អ្នកពិគ្រោះយោបល់ទាំងឡាយដែលបានផ្ដល់ឯកសារជាច្រើនសំរាប់ បំរើការស្រាវជ្រាវ និងរង់ចាំទទួលស្វាគមន៍ដោយរីករាយ និងសូមថ្លែងអំណរគុណ​ទុកជា​មុន​ចំពោះ​ការ​រួម​ចំណែក​គាំទ្រ​បណ្ណាល័យ គ.ជ.អ.ប នេះតទៅទៀត។
អស័យដ្ឋានទំនាក់ទំនងជាមួយបណ្ណាល័យ គ.ជ.អ.ប ៖  ក្រសួងមហាផ្ទៃ មហាវិថីព្រះនរោត្ដម
ទូរស័ព្ទៈ ០១២ ៤៥៦ ៦៧៣ - ០១៣ ៥១៨ ៨៨៨ - ០៧៧ ៩០៨ ៨០៩ 
Email:  This e-mail address is being protected from spambots. You need JavaScript enabled to view it                 Website: http://library.ncdd.gov.kh


Please click here to download the news in English
Last Updated ( Wednesday, 02 November 2011 15:13 )  
ភាសាខ្មែរEnglish

Search

 

library

 

bidding-schedule

jobs-procrurement

សេចក្តី​ប្រកាស

Visitor Statistic


Today:341
This month:12091
Total:498655
Date since:2009-02-27
Top 5:
Cambodia flag 56%Cambodia (280825)
United States flag 31%United States (156995)
Canada flag 6%Canada (31847)
Japan flag 1%Japan (5644)
Thailand flag <1%Thailand (3320)
501511 from 166 countries

nvitou.com