Message from the Prime Minister

ការតែងតាំង ការ​ផ្លាស់ប្ដូរមន្ត្រី​រាជការ​ស៊ីវិល

Rectangular Strategy Phase III

ផែនការ​សកម្មភាព​ថវិកា​២០១៤ គ.ជ.អ.ប

Benefit of birth certificate registration

Latest Report

ភាពជោជ័យស្ថិតនៅជានិរន្តអាស្រ័យលើការខិតខំព្យាយាមមានភាពស្មោះត្រង់មានតម្លាភាពគណនេយ្យភាពនិងសាមគ្គីភាព

AGRI 1សហគម​ន៏​អភិវឌ្ឍ​ន៏​កសិកម្ម​ចំរុះស្ទឹង​កាច់​ជឿនលឿន ស្ថិតនៅក្នុង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី១៥ខែសីហាឆ្នាំ២០០៩ ស្របតាម​ព្រះរាជ ក្រឹត្យ លេខ សន/រកត/០៧០១/២៣៤ ចុះ​ថ្ងៃទី១៦ខែកក្កដាឆ្នាំ ២០០១ ស្តីពីការ បង្កើត និង​ការប្រព្រឹត្តទៅ​នៃ​សហគម​ន៏​អភិវឌ្ឍ​ន៏​កសិកម្មសហភាព​សហគម​ន៏​អភិវឌ្ឍ​ន៏​កសិកម្មនិង​បុ​រេ​សហគម​ន៏​អភិវឌ្ឍ​ន៏​ កសិកម្មដែលមាន​ការជួយ​គាំទ្រ​ទាំង​បច្ចេកទេសនិង​ធនធាន​ហិរញ្ញវត្ថុ​ពី​មន្ទីរ​កសិកម្ម​រុក្ខាប្រ​ម៉ាញ់និង​នេសាទ​ខេត្ត​ប៉ៃលិនក្រោម​គម្រោង​អភិវឌ្ឍ​ន៏​កសិកម្ម​ក្នុង​តំបន់​រងគ្រោះ​ដោយសារ​មីន​នៅ​កម្ពុជា(ADMAC)(CIDA KH/32206)។

 

អ្នកស្រីឃុន ធឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​សហគម​ន៏​បាន​ឲ្យ​ដឹងថា៖ភាពជោគជ័យ​របស់​ស​ហ​គម​ន៏​មកទល់ពេលនេះគឺ​ដោយសារ​ការខិតខំ​ប្រឹង​ប្រែងការ​ប្តេជ្ញាចិត្តភាព​ស្មោះ​ត្រង់មាន​តម្លាភាពមាន​គណនេយ្យភាពរវាង​ក្រុមប្រឹ​ក្សា​ភិបាល​គណៈ​កម្មការ​​ត្រួត​ពិនិ​ត្យនិង​សមាជិក​ទាំងអស់។​ដោយសារមូលហេតុនេះហើយដែលធ្វើ​ឲ្យ​មានការ​ជឿជាក់​ដល់​ប្រជា​ពល​រដ្ឋ​ដែល​នាំឲ្យពួកគេតែងតែ​សុំចូល​ជា​សមាជិកនិង​ដាក់​ភាគហ៊ុន​បន្ថែម​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដូច​មាន​បង្ហាញ​ក្នុង​តារាង​ខាងក្រោម​នេះ៖

បរិយាយ

2009

2010

2011

2012

ចំនួន​សមាជិក​សរុប

209

325

325

354

ទុន​ចាប់ផ្តើម(រៀល)

58,425,000

132,026,300

161,273,300

195,351,800

ទុន​សរុប​ចុងឆ្នាំ(រៀល)

65,040,400

140,633,700

211,791,200

214,273,800

ភាគរយ​កើនឡើង

11 %

7%

31%

10%

 

ដោយសារ​សហគម​ន៏​ទទួលបាន​នូវ​ភាពជោគជ័យ​នេះហើយ ដែលនាំឲ្យ​អង្គការ/​សមាគម​ន៏​នានា ​បាន​យកចិត្តទុកដាក់​ក្នុង​ជួយ​គាំទ្រ​ក្នុងការ​បំពេញបន្ថែម​ក្នុងនោះ អង្គការ​ពុទ្ធ​សាសនា​ដើម្បី​អ​ភ​វ​ឌ្ឍ​ន៏ដែលបានផ្តល់​កុំព្យូទ័រ​មួយគ្រឿង​សម្រាប់​បំរើ​កិច្ចការ​​សហគម​ន៏។​​​ក្រៅពីនេះ សហគម​ន៏​តែ​តែង​បានទទួល​ប្រតិភូ​ពី​បណ្តា​ខេត្ត​នានា​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​ដក ស្រង់​ពិសោធ​ន៏​ជា​បន្តបន្ទាប់។ ជាក់ស្តែងថ្មីៗនេះ​ប្រតិភូ​ក្រុមការងារ​បច្ចេកទេស​ទីប្រឹក្សា​និង​តំណាង​សហគម​ន៏​នៃ​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ចនិង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​(LASED) មកពី​ខេត្ត កំពង់ចាមក្រចេះនិង​កំពង់ធំដែល​ដឹកនាំ​ដោយឯកឧត្តមបណ្ឌិត

សា​រ៉េ​តបូ​រា​មី​ នាយក​គម្រោង​​LASEDនិង​ឯកឧត្តម ជាម ប៉េអា ប្រធាន​សម្របសម្រួល​គ​ម្រោ​ងLASEDបានមក​ធ្វើ​ទស្សនៈកិច្ច​សិក្សា​ផ្លាស់ប្តូរ​បទពិសោធ​ន៏​លើការគ្រប់គ្រង ​ការ​ផ្សព្វ​ផ្សាយ​និង​ទំនាក់ទំនង​ទីផ្សារ។ល។ការបង្កើត​សហគម​ន៏​នេះ​ផ្តល់ប្រ​យោ​ជ​ន៏​សំខាន់សម្រាប់​​កសិករ​ដែល​មិនមាន​ទុន​គ្រប់គ្រាន់​សម្រាប់​ប្រកប​របរ​កសិកម្ម ពួកគេអាចមាន​លទ្ធភាព​ប្រើ​ប្រាស់​មូលនិធិ​របស់​ស​ហ​គម​ន៏តាមរយៈ​កម្ចី​ដោយមាន​អត្រា​ការប្រាក់​ទាប។​យើងសង្កេត​ឃើញថា ទាំងក្រុមប្រឹក្សា គណកម្មាធិការត្រួតពិនិត្យ​ និង​សមាជិកសហគមន៏ ខិតខំ​ធ្វើ​ការ​និងសហការគ្នាទៅវិញទៅមកដើម្បីឲ្យសហគមន៏របស់ពួកគេមានការរីកចំរើន ស្រប​ទៅ​តាម​ទស្សនៈរួមមួយគឺ ៖​ម្នាក់ៗដើម្បី​ទាំងអស់គ្នាទាំងអស់គ្នា​គឺ​ដើម្បី​ម្នាក់”

 

AGRI 2សហគម​ន៏​អភិវឌ្ឍ​ន៏​កសិកម្ម​ចំរុះស្ទឹង​កាច់​ជឿនលឿន គឺជា​សហគម​ន៏​មួយ​ក្នុង​ចំ​ណោម​​សហគម​ន៏​សរុប​ចំនួន៣៦ទូទាំង​ខេត្ត​ប៉ៃលិនដែល​បានរៀបចំ​បង្កើតនិង​គាំទ្រ​មូលនិធិ​ដោយ​ប្រភព​នានា​។ ក្នុងនោះមាន១) សហគម​ន៏​ចំនួន០២បានរៀបចំ​បង្កើត​ឡើង​​ដោយ​មន្ទីរ​កសិកម្មក្រោមការ ជួយ​គាំទ្រ​ទាំង​បច្ចេកទេសនិង​មូលនិធិ​ពី​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់និង​នេ​សាទ​ក្នុងអំឡុង​ឆ្នាំ២០០៤មាន​ថវិកា​សរុប $2,740.00 និង​ក្នុង​ឆ្នាំ២០០៩​និង២០១០​ដែល​មានការ​គាំទ្រ​បន្ថែម​ពី​គម្រោង​អភិវឌ្ឍ​ន៏​កសិកម្ម​ក្នុង​តំបន់​រងគ្រោះ​ដោយ​សារ​មីន​នៅ​កម្ពុជា​(ADMAC) (CIDA KH/32206)និង​អង្គ​ការ​​CARE ២) សហគម​ន៏​ចំនួន០១បានរៀបចំ​បង្កើតឡើង​ដោយ​មន្ទីរ​កសិកម្មដោយមាន​កិច្ចសហការនិង​គាំទ្រ​មូលនិធិ​ដោយ​អង្គការទស្សនៈ​ពិភព​លោក(Wold Vision) ក្នុងអំឡុង​ឆ្នាំ២០០៦ដែលមាន​ថវិកា​សរុប $31, 064.,75 ៣)សហគម​ន៏​ចំនួន​១៦​បាន​រៀបចំ​បង្កើតឡើង​ដោយ​មន្ទីរ​កសិកម្មក្រោម​គម្រោង​អភិវឌ្ឍ​ន៏​កសិកម្ម​ក្នុង​តំបន់​រងគ្រោះ​ដោយសារ​មីន​នៅ​កម្ពុជា(ADMAC)(CIDAKH/32206)ក្នុងអំឡុង​ឆ្នាំ២០០៩ដែលមាន​ថវិកា​សរុប$217,374.42និង ៤)សហគម​ន៏​ចំនួន១៧បានរៀបចំ​បង្កើតឡើង​ដោយ​មន្ទីរ​កសិកម្ម​ដោយមាន​កិច្ចសហការនិង​គាំទ្រ​មូលនិធិ​ដោយ​អង្គការCAREក្នុងអំឡុង​ឆ្នាំ២០១០​និង​២០១១​ដែលមាន​ថវិកា​សរុប$176,322.42។

 

តែ​ទោះជា​មានការ​រីកចំរើន​ក្នុងការ​បង្កើន​ទុន​នៅតាម​សហគម​ន៏នីមួយៗក៏ដោយ ក៏​សហគម​ន៏​ទាំងអស់នោះ​នៅ​ត្រូវការ​ជួយគាំទ្រពី​អ្នកពាក់ព័ន្ធដើម្បី​​ជួយ​បង្ហាត់បង្ហាញ​ពី​របៀប​ចុះ​កិច្ច​បញ្ជីការតាម​ប្រព័ន្ធ​កុំព្យូទ័រសំដៅធានាបាន​នូវ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​មួយ​ច្បាស់លាស់។ការ​បង្ហាត់បង្ហាញ​នេះគួរត្រូវបាន​គិតគូរនិង​រៀបចំ​និងគ្រោង​​បន្ថែម​ដោយ​​រដ្ឋបាលខេត្ត​តាមរយៈផែនការ​អនុវត្ត៣ឆ្នាំ​ដំបូង​នៃ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ។

 

សមាគម​ន៏​អភិវឌ្ឍ​ន៏​កសិកម្ម​ទាំ៣៦នេះ​មាន​សមាជិក​សរុប៤,១០៥ក្នុ​នោះ​ស្រីចំនួន២០៤៤នាក់។ផ្អែក​តាម​របាយ​ការ​ណ៏​ប្រចាំត្រីមាស​ទី១របស់​មន្ទីរ​កសិកម្មបានបង្ហាញ​ពី​ការកើនឡើង​នូវ​ទុន​សរុប​របស់​សហគម​ន៏នីមួយៗដូច​មាននៅ​ក្នុង​តារាង​ខា​ក្រោម៖