Message from the Prime Minister

2016 NCDD AWPB, IP3 Phase II

Rectangular Strategy Phase III

April newsletter

សៀវភៅ​ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​

Benefit of birth certificate registration

Latest Report

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​​ជាមួយ​ធនាគារ​ និង​ក្រុមហ៊ុន​ចំនួន​បី​ សម្រាប់​ប្រតិបត្តិការ​សេវា​គណនី​ប្រាក់​បៀវត្ស​ មន្រ្តីរា​ជការ​

 

ភ្នំពេញ ២៩ វិច្ឆិកា ២០១៣: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចជ្រើសយកធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា និងក្រុមហ៊ុនវីងផ្ទេរប្រាក់ ធ្វើជាប្រតិបត្តិករ សម្រាប់ជួយបើកប្រាក់ខែ ជូនមន្ត្រីរាជការ នៃក្រសួងមន្ទីរចំនួន៣៩មានមន្ត្រីរាជការ ប្រមាណជាង៨.០០០នាក់ដែលគេរំពឹងថា នឹងចាប់ផ្តើមចាប់ពីឆ្នាំថ្មីនេះទៅ។

 

លោកជូ គីមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកឧកញ៉ាពុង ឃាវ សែ ប្រធានក្រុម ប្រឹក្សាធនាគារកាណាឌីយ៉ា និងតំណាងរបស់ធនាគារ អេស៊ីលីដានិងក្រុម ហ៊ុនវីង បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ស្តីពី ការប្រើប្រាស់សេវាកម្ម របស់ ប្រតិ្តករទាំង៣ខាងលើនេះ កាលពីល្ងាចថ្ងៃទី២៧ វិច្ឆិកាឆ្នាំ២០១ ៣កន្លងមកនេះនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

 

លោកជូគីមឡេងបានថ្លែងក្នុងពិធីនោះថានេះគឺជា ព្រឹត្តិការណ៍ដ៏សំខាន់ដែលបានបង្ហាញពីវឌ្ឍនភាព ដ៏ធំធេង មួយទៀតនៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ សម្រាប់នីតិកាលទី៥នេះ។តាមអនុស្សរណៈខាងលើនេះរដ្ឋាភិបាលបានសម្រេច អោយធ្វើការបើកប្រាក់ខែមន្ត្រីរាជការតាមប្រព័ន្ធ ធនាគារ ដោយអនុវត្តសាកល្បងនៅក្រសួងស្ថាប័ន ចំនួន៣៩ដែលមានមន្ត្រីរាជការចំនួនជាង ៨.០០០នាក់។លោកបានថ្លែងអោយដឹងបន្ថែមដែរថា ការបើកប្រាក់បៀវត្សតាមធនាគារនេះត្រូវអនុវត្តសម្រាប់មន្ត្រីរាជការទូទៅ រួមទាំងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទចាប់ពីឆ្នាំ២០១៤តទៅ។

លោកបានបន្ថែមថារដ្ឋាភិបាលនឹងជម្រុញកែទម្រង់បន្ថែមទៀត នូវនីតិវិធីនិងឯកសារពាក់ព័ន្ធនឹងការបើកប្រាក់ខែជូនមន្ត្រីរាជការ ដើម្បីអោយសមស្របតាមស្តង់ដារនៃការអនុវត្តជា អន្តរជាតិ។

 

 

 អ្នកឧកញ៉ាពុង ឃាវសែ ប្រធានក្រុមប្រឹក្សាធនាគារកាណាឌីយ៉ាមានប្រសាសន៍ថា ផ្អែកលើបទពិសោធន៍ក្នុងការអនុវត្តគម្រោងនានា ជាមួយរដ្ឋាភិបាល និងភាពជឿទុកចិត្ត ធនាគារកាណាឌីយ៉ាជាធនាគារក្នុងស្រុកទីមួយត្រូវបានជ្រើសរើសជាដៃគូមួយរបស់រដ្ឋាភិបាល ក្នុងការអនុវត្តគម្រោងការប្រើប្រាស់ សេវាកម្មធនាគារសម្រាប់ប្រតិបត្តិការគណនីបៀវត្សមន្ត្រីរាជការដែលជាផ្នែក មួយនៃកិច្ចខិតខំ ប្រឹងប្រែងបន្តធ្វើកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈស្របតាមយុទ្ធសាស្ត្ររបស់សម្តេចតេជោហ៊ុនសែន។

 

លោកបន្តថា ជាមួយភាពជោគជ័យនេះធនាគារកាណាឌីយ៉ានឹងខិតខំអោយអស់ពីលទ្ធភាពដើម្បីរក្សានិងបង្កើនទំនុកចិត្ត លើការផ្តល់ សេវាកម្មប្រកបដោយគុណភាពជូនដល់អតិថិជនទូទៅនិងស្ថាប័នរដ្ឋដែលក្នុងនោះរួមទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ៕

អត្ថបទដកស្រង់ចេញពីវែបសាយ CEN ចុះផ្សាយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣។

រូបភាពដកស្រង់ពីវែបសា AKP.