Message from the Prime Minister

2016 NCDD AWPB, IP3 Phase II

Rectangular Strategy Phase III

April newsletter

សៀវភៅ​ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​

Benefit of birth certificate registration

Latest Report

សមាគម​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ពង្រីក​សមាជិក​ដើម្បី​តម្លាភាព​ការងារ​

 

ភ្នំពេញ ០២ ធ្នូ ២០១៣៖ លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោកត្រូវបានសមាគមក្រុមប្រឹក្សារាជធានី បោះឆ្នោតអោយ ធ្វើជាប្រធាន សមាគមក្រុមប្រឹក្សារាជធានី-ខេត្ត ដែលមានអនុប្រធាន ១១ រូប ដើម្បីដឹកនំាំការងារឲ្យមានតម្លាភាពសម្រាប់ អាណត្ដិនេះ។

ការប្រកាសនេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣នៅសាលារាជធានីភ្នំពេញ ដែលជាថ្ងៃបញ្ចប់មហាសន្និបាត ពង្រីកសមាគមក្រុមប្រឹក្សាខណ្ឌ-សង្កាត់នៃរាជធានីភ្នំពេញ។

 

អង្គសន្និបាតនេះបានធ្វើការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានសមាគមក្រុមប្រឹក្សា រាជធានី-ខេត្តចំនួន ១១ រូប ហើយក្នុងចំនួននេះ សំឡេងឆ្នោតគាំទ្រមាន ៩៩% លើសពីការកំណត់ក្នុងលក្ខន្តិកៈដែលមានត្រឹមតែ ៥០% បូកមួយប៉ុណ្ណោះ ។ នៅក្នុងបទបញ្ជាផ្ទៃក្នុង ប្រតិភូមហាសន្និបាតបានអនុម័តឲ្យកែពាក្យខេត្ត ដែលមានក្នុងបទបញ្ជាផ្ទៃក្នុងឲ្យទៅជាពាក្យរាជធានីវិញ។

 

ឯកឧត្តម ឡេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងអបអរចំពោះលទ្ធផលមហាសន្និបាត និងការបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធានសមាគមក្រុមប្រឹក្សារាជធានី-ខេត្តទាំង ១១រូបដែលជាការប្រមូលផ្តុំមតិយោបល់ឲ្យទៅជាសំឡេងតែមួយមានទម្ងន់ក្នុងការ អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ មកដល់ពេលនេះមានខេត្ត-រាជធានីចំនួន ១០ ហើយដែលបានរៀបចំពង្រីកសមាគម ក្រុមប្រឹក្សា និងរួមគ្នាបង្កើតទៅជាសម្ព័ន្ធភាពជាតិ ១ នៃក្រុមប្រឹក្សាឃុំ សង្កាត់ ឈានទៅពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ ។ ជាមួយគ្នានេះក៏បង្ហាញឲ្យឃើញថា សមាគមក្រុមប្រឹក្សាខណ្ឌ-សង្កាត់រាជធានីភ្នំពេញ ត្រូវបានទទួលការគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់ក្រុមប្រឹក្សាគ្រប់ថ្នាក់ផងដែរ៕ 

 

ដកស្រង់ចេញពីវែបសាយ AKP ចុះផ្សាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៣។