អភិបាល​ក្រុងកំពង់​ចាម៖ ការ​អនុវត្តមុខងារ​ជាជម្រើសឆ្លើយតបទៅ​នឹង​តម្រូវការ និង​អាទិភាព​នៅមូលដ្ឋាន

កំពង់ចាម ២៧ ឧសភា ២០១៦៖ លោក  ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម ខេត្តកំពង់ចាម មានប្រសាសន៍ថា ការបណ្តុះបណ្តាល ស្តីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង មុខងារជាជម្រើស ដោយក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជួយឲ្យក្រុមប្រឹក្សាក្រុង…

លោក  ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម ខេត្តកំពង់ចាម

 

កំពង់ចាម ២៧ ឧសភា ២០១៦៖ លោក  ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម ខេត្តកំពង់ចាម មានប្រសាសន៍ថា ការបណ្តុះបណ្តាល ស្តីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង មុខងារជាជម្រើស ដោយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគឺជួយឲ្យក្រុមប្រឹក្សាក្រុង និងសង្កាត់ ផ្តួចផ្តើមជ្រើសរើស និងអនុវត្តមុខងារជាជម្រើសរបស់ខ្លួន ដើម្បីឆ្លើតតបទៅនឹងតម្រូវការ និងអាទិភាពនៅមូលដ្ឋានរបស់ខ្លួន។

លោក  ចាន់ ផល្លី មានប្រសាសន៍ដូច្នេះ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦  ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារជាជម្រើសដោយក្រុមប្រឹក្សានៃរដ្ឋបាលក្រុងកំពង់ចាម ដើម្បីពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរដ្ឋបាល និងចៅសង្កាត់ នៃក្រុងកំពង់ចាម ចំនួនជាង២០រូប ដែលប្រព្រឹត្តទៅនៅសាលាក្រុងកំពង់ចាម៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់