Welcome to NCDD, Cambodia D&D

Text size
  • Increase font size
  • Default font size
  • Decrease font size
Home Announcement ការរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ 2012 Contractor Pre-qualification

ការរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ 2012 Contractor Pre-qualification

E-mail Print

លេខាធិការដ្ឋានគ.ជ.អ.ប សូមជូនដំណឹងចំពោះអ្នកទទួលការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជ្រាបថា ការ​រៀប​ចំ​បញ្ជី​ឈ្មោះ ​អ្នក​ទទួល​ការ​ឆ្នាំ​២០១២ និងចាប់ផ្តើមរៀបចំពីខែកញ្ញាឆ្នាំ២០១០នេះតទៅ នៅតាមបណ្តារាជធានី-ខេត្ត ដូចមាន ក្នុងតារាងខាងក្រោម។ ពាក្យសុំចុះ ឈ្មោះក្នុងបញ្ជីអ្នកទទួលការឆ្នាំ២០១២ និងទម្រង់នានា ‹‹អាចយកពីទីនេះ››។ លក្ខណៈវិនិច័្ឆយនិងដំណើរការ មាននៅផ្នែកខាងក្រោម បង្អស់។

មូលហេតុដែលនាំឱ្យសំណើដេញថ្លៃ គ្មានសុពលភាព និងឈ្មោះអ្នកទទួលការដែលមានសំណើគ្មានសុពលភាពច្រើនជាងគេ មានផ្តល់ជូន‹‹នៅទីនេះ››។

លេខកូដ
ខេត្ត - Province

សេចក្តី​ជូនដំណឹង

 ផុត​កំណត់​ទទួល​ពាក្យ

បញ្ជី​ឈ្មោះ​បាន​អនុម័ត

បញ្ជី​ឈ្មោះ​បាន​បដិសេធ
 អក្សរកាត់   ឈ្មោះពេញ
NAT
NCDDS
លេខាធិការដ្ឋាន
នៃគ.ជ.អ.ប
-យោងលិខិតលេខ
១០៩សជណ/គជអប
១០៨សណន/គជអប

  សរុបបញ្ជីខ្មៅ
 01  BMC បន្ទាយមានជ័យ
Banteay Meanchey
-លិខិតលេខ១៥២សជណ ២៨​ តុលា ២០១១
-លិខិតលេខ ២១៥៥ ខបដ -លិខិតលេខ ០២២ សសរ
 02  BAT បាត់ដំបង
Battambang
-លិខិតលេខ៤៣សជណ ១៩​ តុលា ២០១១ -លិខិតលេខ ៨៧ ខបប
 03  KPC កំពង់ចាម
Kampong Cham
-លិខិតលេខ០៦២សជណ ១៤​ តុលា ២០១១ -ទាញយកបញ្ជីឈ្មោះ -លិខិតលេខ ១៣៨ លស/​មគ
-ទាញយកបញ្ជីឈ្មោះ
 04  KCH កំពង់ឆ្នាំង
Kampong Chhnang
-លិខិតលេខ៧០៤សជណ ១៤​ តុលា ២០១១ -ទាញយកបញ្ជីឈ្មោះ -ទាញយកបញ្ជីឈ្មោះ
 05  KSP កំពង់ស្ពឺ
Kampong Speu
 -លិខិតលេខ១១៣សជណ/ផអ៣ ១៣​ តុលា ២០១១ -ទាញយកបញ្ជីឈ្មោះ -លិខិតលេខ១១០ សសរ/ផអ៣
-លិខិតលេខ១០៧ សសរ/ផអ៣
 06  KPT កំពង់ធំ
Kampong Thom
 -លិខិតលេខ១៩៥សជណ ០៣​ តុលា ២០១១ -លិខិតលេខ ៦១៣សណ -លិខិតលេខ ៦៤ សសរ
-លិខិតលេខ ៦៣សសរ
 07  KAM កំពត
Kampot
 -លិខិតលេខ៥០៦សជណ ១០​ តុលា ២០១១ -ទាញយកបញ្ជីឈ្មោះ -ទាញយកបញ្ជីឈ្មោះ
-លិខិតលេខ ១៧១សសរ
-០០៦ សសរ/ផអ៣
 08  KDL កណ្តាល
Kandal
-លិខិតលេខ៦២១សជណ
០៧​ តុលា ២០១១ -ទាញយកបញ្ជីឈ្មោះ -លិខិតព្រមានទី១
-លិខិតព្រមានទី២
-លិខិតលេខ ១៨០ សសរ
-ទាញយកបញ្ជីឈ្មោះ
 09  KKG កោះកុង
Koh Kong
-លិខិតលេខ០០២ ៣០​ តុលា ២០១១ -ទាញយកបញ្ជីឈ្មោះ  -ទាញយកបញ្ជីឈ្មោះ
 10  KRT ក្រចេះ
Kratie
-លិខិតលេខ២៥សជណ ៣០​ កញ្ញា ២០១១ -ទាញយកបញ្ជីឈ្មោះ
 11  MKR មណ្ឌលគីរី
Mondulkiri
-លិខិតលេខ០៥៣សជណ ៣០​ តុលា ២០១១ -ទាញយកបញ្ជីឈ្មោះ
 12  PNP ភ្នំពេញ
Phnom Penh
-លិខិតលេខ៣៤សជណ ជវិ
២១​ តុលា ២០១១ -ទាញយកបញ្ជីឈ្មោះ  
 13  PVR ព្រះវិហារ
Preh Vihear
-លិខិតលេខ២២៥សជណ/គអ/ទផវិ ២៥​ តុលា ២០១១
 -លិខិតលេខ ០១៦ លផ
 14  PVG ព្រៃវែង
Prey Veng
-លិខិតលេខ៤១៣/១១សជណ
១៧​ តុលា ២០១១ -លិខិតលេខ ២៩២/១២រប  -ទាញយកបញ្ជីឈ្មោះ
-លិខិតលេខ២១៣ សសរ១២
 15  PUR ពោធិ៍សាត់
Pursat
-លិខិតលេខ៤៩ សជណ/ផអ៣
២០ តុលា ២០១១ -ទាញយកបញ្ជីឈ្មោះ -លិខិតលេខ
១១៨សសរ/ផអ៣/ពស
លិខិតលេខ ០៣០៦២ពស
លិខិតលេខ ០៣០១២ពស
លិខិត ១០៧ សសរ ផអ៣ ពស
 16  RAT រតនគីរី
Rattanakiri
-លិខិតលេខ ០១០/១១ ៣០​ កញ្ញា ២០១១ -លិខិតលេខ ៧៣៨/១១
 
 17  SRP សៀមរាប
Siem Reap
-លិខិតលេខ ៦២៣ ស.ជ.ណ
៣០​ កញ្ញា ២០១១ -ទាញយកបញ្ជីឈ្មោះ -លិខិតលេខ ០០៦ សសរ
-លិខិតលេខ ០០៧ សសរ
 18  SHV ព្រះសីហនុ
Sihanoukville
-លិខិតលេខ ៣៥០សជណ/១១
៣០​ វិច្ឆកា ២០១១ -លិខិតលេខ ២២៨ អភ/១២
 
 19  STG ស្ទឹងត្រែង
Stung Treng
-លិខិតលេខ ០០៣៥សជណ/១១ ២៨ តុលា ២០១១
-ទាញយកបញ្ជីឈ្មោះ
 20  SVR ស្វាយរៀង
Svay Rieng
-លិខិត៥១ស.ជ.ណ ០៦​ តុលា ២០១១ -ទាញយកបញ្ជីឈ្មោះ  -ទាញយកបញ្ជីឈ្មោះ
 -លិខិតលេខ ០៤ សសរ
-លិខិតលេខ ១៨៦សសរ
-លិខិតលេខ ១៨៧សសរ
 21  TAK តាកែវ
Takeo
-លិខិតលេខ៥២២សជណ/ផអ៣ ១៤​ តុលា ២០១១ -ទាញយកបញ្ជីឈ្មោះ  -ទាញយកបញ្ជីឈ្មោះ
-លិខិតលេខ ១១៦ សសរ
-លិខិតលេខ ១១៨ សសរ
 22  OMC ឧត្តរមានជ័យ
Otdar Meanchey
-លិខិតលេខ​០៤៧ឧជ ២៥​ តុលា ២០១១ -លិខិតលេខ ០៤៣ ឧជ
- លិខិតលេខ ៤៧៩ឧជ
- លិខិតលេខ ៤៦៥ ឧជ
- ទាញយកបញ្ជីឈ្មោះ
- លិខិតលេខ ០៦៣ឧជ
 23  KEP កែប
Kep
-លិខិតលេខ​០៧១សជណ-ខក ៣០​ កញ្ញា ២០១១ -ទាញយកបញ្ជីឈ្មោះ  -ទាញយកបញ្ជីឈ្មោះ
 24  PLN ប៉ៃលិន
Pailin
-លិខិតលេខ135 ៣០​ កញ្ញា ២០១១ ទាញយកបញ្ជីឈ្មោះ  -ទាញយកបញ្ជីឈ្មោះ
- លិខិតលេខ ០០៩ សរបល

សូមទាក់ទងលោក Mr. Chhun Bunnara: This e-mail address is being protected from spambots. You need JavaScript enabled to view it អំពីការផ្សព្វផ្សាយ និងនីតិវិធី

Mr. Chhin Seng Nguon: This e-mail address is being protected from spambots. You need JavaScript enabled to view it ឬ ក្រុមគណនេយ្យភាពថ្នាក់ជាតិ Mr. Hout Leappiseth  : This e-mail address is being protected from spambots. You need JavaScript enabled to view it Mr. Chea Vanda: This e-mail address is being protected from spambots. You need JavaScript enabled to view it សម្រាប់បណ្តឹង តវ៉ានានា។

លក្ខណៈវិនិច្ឆ័យសម្រាប់ធ្វើបុរេលក្ខណសម្បត្តិអ្នកទទួលការ ៖

លក្ខណៈវិនិច្ឆ័យដែលត្រូវការជាអប្បបរមាសម្រាប់ធ្វើបុរេលក្ខណសម្បត្តិអ្នកទទួលការ មានដូចខាងក្រោម ៖
១. បទពិសោធន៍របស់អ្នកទទួលការ
អ្នកទទួលការបានអនុវត្តកិច្ចសន្យាដែលមានលក្ខណៈប្រហាក់ប្រហែលចប់សព្វគ្រប់ និងប្រកបដោយគុណភាព យ៉ាងតិច២កិច្ចសន្យា សម្រាប់ប្រភេទអ្នកទទួលការនីមួយៗ ដែលអ្នកទទួលការបានដាក់ពាក្យសុំចុះឈ្មោះក្នុង បញ្ជីឈ្មោះអ្នកទទួលការ។
២. សម្ភារៈបរិក្ខារ
ត្រូវមានភស្តុតាងបញ្ជាក់អំពីភាពជាម្ចាស់នៃសម្ភារៈបរិក្ខារ។ ក្នុងករណីជួលសម្ភារៈបរិក្ខារ ត្រូវមានឯកសារ កិច្ចសន្យាជួលសម្ភារៈបរិក្ខារនោះ ជាភស្តុតាង។

  • អ្នកទទួលការប្រភេទទី១ ៖ ត្រូវមានឧបករណ៍លាយបេតុងមួយគ្រឿង ឧបករណ៍រំញ័របង្ហាប់បេតុងមួយ គ្រឿង និងមានស៊ីនភ្លើងមួយគ្រឿង។
  • អ្នកទទួលការប្រភេទទី២ ៖ ត្រូវមានរូឡូបង្ហាប់មួយគ្រឿង អ៊ិចស្កាវ៉ាទ័រមួយគ្រឿង ប៊ុលដូហ្ស័រ/នីវ៉េល័រ មួយគ្រឿង និងរថយន្តដឹកដីមួយគ្រឿង។
  • អ្នកទទួលការប្រភេទទី៣ ៖ ត្រូវមានឧបករណ៍ខួងអណ្តូងមួយកំប្លេ។

៣. បុគ្គលិកបច្ចេកទេស
យ៉ាងហោចណាស់ត្រូវមានអ្នកគ្រប់គ្រងការសាងសង់មួយនាក់ដែលមានជំនាញបច្ចេកទេស និងមានបទពិសោធន៍ អនុវត្តការងារ យ៉ាងតិច២ឆ្នាំ នៃប្រភេទអ្នកទទួលការនីមួយៗ ដែលអ្នកទទួលការបានដាក់ពាក្យស្នើសុំ។

នីតិវិធីវាយតម្លៃអ្នកទទួលការ

  • ក្រុមមន្ត្រីគាំទ្របច្ចេកទេស នឹងរៀបចំបញ្ជីឈ្មោះអ្នកទទួលការដែលដាក់ពាក្យសុំចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទទួលការ។ បញ្ជីឈ្មោះនេះ នឹងបិទផ្សាយនៅលើ ក្តារព័ត៌មាននៃសាលារាជធានី ខេត្ត។ អ្នកទទួលការទាំងឡាយ ដែលបានដាក់ពាក្យសុំចុះឈ្មោះ ចូលក្នុង បញ្ជីឈ្មោះអ្នកទទួលការ ហើយមិនឃើញ ឈ្មោះនៅក្នុងបញ្ជីនេះ ត្រូវធ្វើការតវ៉ាទៅ អនុគណៈកម្មការបុរេលក្ខណ សម្បត្តិនៅក្នុងអំឡុងពេល១០ថ្ងៃ ធ្វើការបន្ទាប់ពីការបិទផ្សាយ។
  • អនុគណៈកម្មការបុរេលក្ខណសម្បត្តិ នឹងវាយតម្លៃសមត្ថភាពរបស់អ្នកទទួលការយ៉ាងតឹងរឹងបំផុត ដោយផ្អែក លើលក្ខណៈវិនិច្ឆ័យ ដូចមានបរិយាយ នៅក្នុងទម្រង់ពាក្យសុំចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទទួលការនេះ។ មិនមាន លក្ខណៈវិនិច្ឆ័យផ្សេងពីនេះ ត្រូវបាន ប្រើប្រាស់ឡើយ។
  • ក្រុមមន្ត្រីគាំទ្របច្ចេកទេសនឹងពិនិត្យនូវរាល់ព័ត៌មានដែលអ្នកទទួលការបានបំពេញនៅក្នុងពាក្យសុំ និងចុះពិនិត្យដល់ ការិយាល័យរបស់អ្នកទទួលការ ទីតាំង សម្ភារៈបរិក្ខារ និងទីតាំងគម្រោងយ៉ាងតិច០២ ទាក់ទងនឹងប្រភេទអ្នក ទទួលការដែលអ្នកទទួលការបានដាក់ពាក្យ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន ដែលអ្នកទទួលការ បានផ្តល់នៅក្នុងពាក្យសុំ ចុះឈ្មោះរបស់ខ្លួន។
  • ក្រុមប្រឹក្សាឃុំ សង្កាត់នឹងវាយតម្លៃការបំពេញការងាររបស់អ្នកទទួលការទៅលើភាពស្មោះត្រង់ កិច្ចសហការ ភាពទាន់ពេលវេលានៃការអនុវត្តគុណភាពការងារ និងការថែទាំលទ្ធផលគម្រោងរបស់អ្នកទទួលការ។ ព័ត៌មាននេះ នឹងគ្រាន់តែពិចារណាជាព័ត៌មានមូលដ្ឋាននៅពេលវាយតម្លៃអ្នកទទួលការប៉ុណ្ណោះ។ ព័ត៌មាននេះ នឹងមិនប៉ះពាល់ដល់ ការវាយតម្លៃការបំពេញការងាររបស់អ្នកទទួលការឡើយ លើកលែងតែងមានឯកសារកំណត់ត្រាជាលាយល័ក្ខណ៍ អក្សរកន្លងមក ដែលបង្ហាញយ៉ាងច្បាស់លាស់ថា សុចរឹតភាព និងការបំពេញការងារកន្លងមករបស់អ្នកទទួលការ មិនអាចទទួលយកបាន អ្នកទទួលការនោះ អាចត្រូវបានបដិសេធចេញពីបញ្ជីឈ្មោះអ្នកទទួលការ។ ការបដិសេធ អ្នកទទួលការចេញពីបញ្ជីឈ្មោះអ្នកទទួលការ ត្រូវអនុម័តដោយអភិបាលនៃរាជធានី ខេត្តដែលអ្នកទទួលការនោះ ចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទទួលការ។
  • អ្នកទទួលការទាំងឡាយណាដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងការឃុបឃិតស៊ុំគ្រលំគ្នា ការក្លែងបន្លំ និងអំពីពុករលួយ ហើយចាប់ពីពេលដែល ត្រូវបានដកសិទ្ធិជាផ្លូវការ អ្នកទទួលការនោះនឹងមិនត្រូវបានពិចារណា ក្នុងការបញ្ចូលឈ្មោះទៅក្នុងបញ្ជីឈ្មោះអ្នកទទួលការឡើយ។
  • ទីចាត់ការផែនការនិងវិនិយោគ នឹងបូកសរុបលទ្ធផលនៃការវាយម្លៃការអនុវត្តការងាររបស់អ្នកទទួលការ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាឃុំ សង្កាត់។
  • ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលនៃការវាយតម្លៃការបំពេញការងាររបស់អ្នកទទួលការ ដែលរៀបចំឡើង ដោយទីចាត់ការផែនការនិងវិនិយោគ របាយការណ៍របស់ក្រុមមន្ត្រីគាំទ្របច្ចេកទេស អនុគណៈកម្មការបុរេលក្ខណ សម្បត្តិត្រូវរៀបចំបញ្ជីឈ្មោះអ្នកទទួលការ ដោយភ្ជាប់ជាមួយនូវអនុសាសន៍ ហើយ ដាក់ជូនអភិបាលរាជធានី ខេត្ត ដើម្បីពិនិត្យ និងសម្រេច។
  • បញ្ជីឈ្មោះអ្នកទទួលការដែលបានអនុម័តដោយអភិបាលរាជធានី ខេត្ត នឹងបិទផ្សាយនៅលើក្តារព័ត៌មានរបស់សាលារាជធានី ខេត្ត និងដាក់នៅគេហទំព័ររបស់ គ.ជ.អ.ប។ បញ្ជីឈ្មោះ អ្នកទទួលការនឹងត្រូវរៀបចំចងក្រងជាសៀវភៅ ហើយរក្សាទុកនៅលេខាធិការដ្ឋាន គ.ជ.អ.ប នៅសាលារាជធានី ខេត្ត និងនៅសាលាឃុំ សង្កាត់។ អ្នកទទួលការអាច សុំមើល និង ថតចម្លង នូវបញ្ជីឈ្មោះអ្នកទទួលការ។
Last Updated ( Thursday, 10 May 2012 14:57 )  
ភាសាខ្មែរEnglish

Search

 

library

 

bidding-schedule

jobs-procrurement

សេចក្តី​ប្រកាស

Visitor Statistic


Today:227
This month:10215
Total:496779
Date since:2009-02-27
Top 5:
Cambodia flag 56%Cambodia (280190)
United States flag 31%United States (155895)
Canada flag 6%Canada (31823)
Japan flag 1%Japan (5640)
Thailand flag <1%Thailand (3289)
499630 from 166 countries

nvitou.com