អភិបាល​ខណ្ឌ​មានជ័យ ចុះ​ពិនិត្យ សកម្មភាព​ការងារ​នៅ​ការិយាល័យ​ច្រក​ចេញ ចូល​តែមួយ

ភ្នំពេញ ៩ ឧសភា ២០១៤៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខណ្ឌមានជ័យ និងលោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ បានពិនិត្យសកម្មភាពការងារក្នុងការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌមានជ័យ…

ភ្នំពេញ ៩ ឧសភា ២០១៤៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤ លោក គួច ចំរើន អភិបាលនៃគណ:អភិបាលខណ្ឌមានជ័យ និងលោក អែម

សុខលាងប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ បានពិនិត្យសកម្មភាពការងារក្នុងការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌមានជ័យ បន្ទាប់ពី

ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង នៅថ្ងែទី០៩ ខែមេសា ឆ្នាំ២០១៤។

 

លោក គួច ចំរើន បានមានប្រសាសន៍លើកឡើងថា សកម្មភាពតាមការិយាល័យច្រកចេញចូលតែមួយមានសកម្មភាពបំពេញការងារយ៉ាងផុលផុស

ដោយប្រជាជនមកទទួលសេវានានាពីការិយាល័យមួយនេះដែលទើបបង្កើតថ្មី។ លោកបន្តថា គ្រាន់តែរយ:ពេលជិត១០ថ្ងៃ ចាប់ពីថ្ងៃទី០១- ០៩

ខែឧសភា ឆ្នាំ២០១៤ ថវិកាដែលប្រជាជនដែលមកទទួលសេវាបានបង់ចូលការិយាល័យច្រកចេញចូលតែមួយ តាមតារាងបានជិត២០លានរៀលហើយ។

 

ក្នុងនោះលោកអភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញមកទំនាក់ទំនងការងារ និងទទួលសេវាដោយផ្ទាល់ សូមកុំពឹងពាក់មន្ត្រីអាជ្ញាធរ

ឬអ្នករត់ការណាផ្សេងដែលអាចនាំឲ្យខាតបង់ពេលវេលា និងថវិកា។ ដូច្នេះសូមប្រជាពលរដ្ឋអញ្ជើញមកទទួលសេវានៅការិយាល័យច្រកចេញចូល

តែមួយ នៅសាលាខណ្ឌមានជ័យដោយផ្ទាល់ដោយមានមន្ត្រីនៅការិយាល័យច្រក រង់ចាំទទួលបំពេញការងារ តាមតម្រូវការបងប្អូនប្រជាពលរដ្ឋ

ទាំងព្រឹក ទាំងល្ងាចក្នុងម៉ោងរដ្ឋបាល។

 

លោក គួច ចំរើន បានមានប្រសាសន៍សង្កត់ធ្ងន់ថា សាលាខណ្ឌមានជ័យ ជាកន្លែងផ្តល់សេវាសាធារណ:ជូនប្រជាជនមិនមែនជាចៅហ្វាយរបស់

ប្រជាជននោះទេ។ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋជួយផ្សព្វផ្សាយ និងមកទទួលសេវានៅការិយាល័យច្រកចេញចូលតែមួយ ដែលបង្កើតថ្មីនេះផង។

 

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាពីការិយាល័យច្រកចេញចូលតែមួយ នៅសាលាខណ្ឌមានជ័យ ពួកគាត់សាទរលើការងារ

ដែលបានបម្រើរហ័សទាន់ពេលវេលា និងតម្លៃថោក សមរម្យ៕

អត្ថបទកែសម្រួលពីគេហទំព័រដើមអម្ពិលៈ http://www.dap-news.com/2011-06-14-02-39-55/86192-2014-05-09-03-27-05.html

គេហទំព័រការិយាល័យច្រកចេញចូលតែមួយៈ www.owso.gov.kh

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់